ការផ្ដល់សេវាផ្នែកអត្តសញ្ញាណកម្មនឹងមាននៅថ្នាក់សង្កាត់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការរៀបចំអនុវត្តយន្តការច្រកចេញ-ចូលតែមួយ ចំពោះការផ្ដល់សេវាផ្នែកអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ លើកិច្ចការអត្តសញ្ញាណកម្មឱ្យមានប្រសិទ្ធភាព និងបង្វិលសេវាកិច្ចការអត្តសញ្ញាណកម្មឱ្យកៀកជិតបងប្អូនប្រជាពលរដ្ឋ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលសង្កាត់ ក្នុងរាជធានីភ្នំពេញ។