ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សូមប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសសម្រាប់ពង្រឹងវិស័យកសិកម្មនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 26
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សូមប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសសម្រាប់ពង្រឹងវិស័យកសិកម្មនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សូមប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសសម្រាប់ពង្រឹងវិស័យកសិកម្មនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩នោះ គឺមិនមែនកើតឡើងតែនៅកម្ពុជានោះទេ ពោលគឺកើតឡើងនៅទូទាំងពិភពលោកតែម្តង ដូចនេះយើងត្រូវប្រែក្លាយវិបត្តិនេះឱ្យទៅជាឱកាសសម្រាប់ផលិតកម្មកសិកម្មនៅកម្ពុជា ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើលការធ្វើស្រែ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា គេអាចផ្អាកដើរលេងកំសាន្ត ហោះហើរ គេអាចផ្អាកទិញឡាន ម៉ូតូបាន គេអាចផ្អាកក្នុងការទិញសំលៀកបំពាក់បាន ប៉ុន្តែគេមិនអាចផ្អាកក្នុងការបរិភោគអាហារបាននោះឡើយ ដូចនេះហើយយើងត្រូវតែខិតខំពង្រីកនិងពង្រឹងវិស័យកសិកម្មយើងបន្ថែមទៀត៕

អត្ថបទទាក់ទង