ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាផ្តល់កូនឈើជូនមន្ទីរបរិស្ថានខេត្តសៀមរាបចំនួន៥៥០០ដើម

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ នគរគំនិត 38
អាជ្ញាធរជាតិអប្សរាផ្តល់កូនឈើជូនមន្ទីរបរិស្ថានខេត្តសៀមរាបចំនួន៥៥០០ដើម អាជ្ញាធរជាតិអប្សរាផ្តល់កូនឈើជូនមន្ទីរបរិស្ថានខេត្តសៀមរាបចំនួន៥៥០០ដើម

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើជូនមន្ទីរបរិស្ថានខេត្តសៀមរាបចំនួន២៥០០ដើមបន្ថែមទៀត ដើម្បីដាំស្តារព្រៃឡើងវិញ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម ធ្នង់៥០០ដើម បេង៥០០ដើម កកោះ២៥០ដើម និងគគីរ៧៥០ដើម។

គួរបញ្ជាក់ថា នៅថ្ងៃទី៣ ខែកក្កដា កន្លងទៅ អាជ្ញាធរជាតិអប្សរាក៏បានផ្តល់ដើមឈើទាំងនេះដល់មន្ទីរបរិស្ថានផងដែរ ដែលលើកមុនមានចំនួន ៣០០០ដើមមាន ឈើទាល៥០០ដើម គគីរ៧៥០ដើម ធ្នង់៥០០ដើម គ្រញូង៧៥០ដើម និងបេង៥០០ដើម។ សរុបទាំង២លើក កូនឈើ៥,៥០០ដើមហើយ ដែលផ្តល់ជូនដល់មន្ទីរបរិស្ថាន ដើម្បីយកទៅដាំនៅតំបន់ភ្នំគូលែន៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

អត្ថបទទាក់ទង