ខ្មែរប៉ុស្ដិ៍ Close

សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ឲ្យអង្គការលីកាដូ កែតម្រូវរបាយការណ៍ដែលប៉ះពាល់ដល់កិត្តិយសគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 16

សមាគមធនាគារនៅកម្ពុជា និងមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្ញើលិខិតជូនដល់ថ្នាក់ដឹកនាំរបស់អង្គការលីកាដូ, សម្ព័ន្ធសហជីពកម្ពុជា, មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស និងសមាគមធាងត្នោត ដើម្បីឲ្យកែតម្រូវរាល់របាយកាណ៍មិនពិតប្រាកដ របស់អង្គការសមាគមទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

លិខិតរបស់សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២នេះ បានបញ្ជាក់ថា «សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មើលឃើញថា របាយកាណ៍ទាំងនោះបានចេញ ផ្សាយដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ខ្វះតម្លាភាព ជាពិសេសមិនដែលបានសាកសួរ ឬពិភាក្សាជាមួយ ស្ថាប័នជំនាញពាក់ព័ន្ធ។ អត្ថបទដែលគ្មានមូលដ្ឋានច្បាស់លាស់ មិនគ្រប់ជ្រុងជ្រោយនេះទៀតសោត បានផ្តល់ឱកាសឱ្យជនខិលខូចមួយចំនួន យកទៅផ្សព្វផ្សាយបន្ត ក្នុងចេតនាញុះញង់ បង្កចលាចលដល់សង្គមជាតិ នាំឱ្យ ប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងសន្តិសុខជាតិ»៕

សូមអានលិខិតរបស់សហគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាទាំងស្រុង៖

អត្ថបទទាក់ទង