ខ្មែរប៉ុស្ដិ៍ Close

ក្រសួង​អប់រំ ចេញសេចក្តីណែនាំស្តីពីការរៀបចំការប្រឡងបាក់ឌុប នៅតាមគ្រិះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 22
ក្រសួង​អប់រំ ចេញសេចក្តីណែនាំស្តីពីការរៀបចំការប្រឡងបាក់ឌុប នៅតាមគ្រិះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ក្រសួង​អប់រំ ចេញសេចក្តីណែនាំស្តីពីការរៀបចំការប្រឡងបាក់ឌុប នៅតាមគ្រិះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០

លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះហត្ថលេខា​លើ​សេចក្តីណែនាំ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅតាម​គ្រឹះស្ថានសិក្សា​ឯកជន សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០​។ ដោយសារ​តែមាន​ការរីក​រាលដាលនៃ​ជំងឺ​កូ​វីដ​១៩ ទើប​ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​បង្រៀន និង​រៀន​តាម​ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​រៀងៗ​ខ្លួន​។​

ប៉ុន្តែ​ដើម្បី​ធានាបាន​នូវ​ស្តង់ដា​គុណភាព​នៃ​ការប្រឡង ក្រសួង​អប់រំ បានធ្វើ​ការណែនាំ​មួយចំនួន ដោយ​គ្រឹះ​ស្ថាន​សិក្សា​ឯកជន ត្រូវដាក់​ពាក្យស្នើសុំ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មកកាន់​មន្ទីរអប់រំ ឲ្យ​បាន​មុន​ដំណាច់​ខែកក្កដា ឆ្នាំ​២០២០ ជា​កំហិត ដើម្បី​ពិនិត្យ និង​ទទួលស្គាល់​។ ក្នុងករណី​គ្រឹះស្ថានសិក្សា​ឯកជន​ណា ដែល​មិនមាន​លទ្ធភាព​រៀបចំ​កា​រ​ប្រឡង​ដោយ​ខ្លួនឯង ត្រូវ​រង់ចាំ​ចូលរួម​ប្រឡង​ជាមួយ​សិស្ស​នៃ​គ្រឹះស្ថានសិក្សា​សាធារណៈ​នៅពេល​ក្រោយ តាម​ការជូនដំណឹងរ​បស់​ក្រសួង​។​

សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំ ខាងក្រោមនេះ៖

អត្ថបទទាក់ទង