ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ វីរជនយើងបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីស្វែងរកសន្តិភាពជូនជាតិមាតុភូមិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 4
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ វីរជនយើងបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីស្វែងរកសន្តិភាពជូនជាតិមាតុភូមិ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ វីរជនយើងបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីស្វែងរកសន្តិភាពជូនជាតិមាតុភូមិ

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា វីរជនយើង បានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីស្វែងរកសន្តិភាពជូនជាតិមាតុភូមិ និងបានបន្តរក្សាការពារសន្តិភាពដែលយើងទទួលបានយ៉ាងលំបាកដើម្បីភាពសុខសាន្តរបស់យើងទាំងអស់គ្នា។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្តថា ពួកគាត់គ្មានទម្លាប់ទុកប្រទេសនិងប្រជាជនចោលបើទោះជាត្រូវប្រឈមនឹងការលំបាកខ្លាំងក្លាយ៉ាងណា ហើយតែងតែប្តេជ្ញាមិនឱ្យជនរួមជាតិយើងណាម្នាក់ស្លាប់ដោយអត់ បាយនោះឡើយ៕

អត្ថបទទាក់ទង