ខ្មែរប៉ុស្ដិ៍ Close

បទយកការណ៍៖ ផ្លែមៀនប៉ៃលិន និងផលិតផលរបស់កម្ពុជាផ្សេងទៀត នឹងបន្ដនាំ ចេញ ទៅ ប្រទេសចិនបន្ទាប់ផ្លែស្វាយស្រស់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 10
បទយកការណ៍៖ ផ្លែមៀនប៉ៃលិន និងផលិតផលរបស់កម្ពុជាផ្សេងទៀត នឹងបន្ដនាំ ចេញ ទៅ ប្រទេសចិនបន្ទាប់ផ្លែស្វាយស្រស់ បទយកការណ៍៖ ផ្លែមៀនប៉ៃលិន និងផលិតផលរបស់កម្ពុជាផ្សេងទៀត នឹងបន្ដនាំ ចេញ ទៅ ប្រទេសចិនបន្ទាប់ផ្លែស្វាយស្រស់

បន្ទាប់ពីភាគីកម្ពុជា និងចិនបានពិធី ចុះ ហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូត គាម អនាម័យសម្រាប់ការនាំ ចេញ ផ្លែ ស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋ ប្រទេស ចិន” រវាងក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយចិន កាលពី ដើមខែមិថុនា ឆ្នាំ២០២០កន្លងមក កម្ពុជានឹងបន្ដនាំចេញផលិតផលមៀនប៉ៃលិន ម្រេច ក្រូចថ្លុង ធុរ៉េន ទឹកមាត់ត្រចៀកកាំ និងផលិតផលមួយចំនួនទៀតដែលមានសក្ដានុពល ហើយ អាច ចាប់ ផ្តើមធ្វើការនាំ ចេញនា ពេលឆាប់ៗខាងមុខ បន្ទាប់ពីផ្លែស្វាយស្រស់នោះ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដី ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទបានគូសបញ្ជាក់ថា ផ្លែមៀនប៉ៃលិននេះ គឺមានលក្ខណៈ ល្អ ជាងស្វាយក្នុងចំណោមផលិតផលផ្លែឈើទាំងអស់ ក្នុងនោះមានតែផ្លែស្វាយ និងផ្លែ ស្រកានាគទេដែលចម្រូងចម្រាស់ច្រើនជាងគេ។ឯកឧត្ដមបានបន្ដថា មៀនប៉ៃលិន ឬ តាង៉ែន នេះ ជាផលិតផលមួយមិនតឹងតែងសម្រាប់ការនាំចេញ ហើយឯកឧត្ដមសង្ឃឹមថា នឹងអាច ទទួល ការ គាំទ្រពីមហាមិត្តចិន សម្រាប់ការនាំចេញក្នុងពេលដ៏ខ្លីខាងមុខ។ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា “កាលពីមុនយើងមានទីផ្សារនៅថៃ តែ ពេល ណាថៃ គេពេញចិត្តទើបគេបើកឱ្យនាំចូលទៅ ពេលណាគេមិនពេញចិត្តគេបិទទៅនេះ ជាបញ្ហា ប្រឈម។ ក្នុងនោះផ្ទៃដីដាំដុះរហូតដល់ ជាង១០០ពាន់ហិកតា ផលិតផលកើនពី៨០ ពាន់តោន ទៅ៨ម៉ឺនតោន ឬ១០ម៉ឺនតោនក្នុង មួយឆ្នាំៗ។”

ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា ទាក់ទងមៀនប៉ៃលិន ឬអាចហៅកាត់ថា តាង៉ែនៗ នេះ គឺជាដំណាំមួយស្រដៀងស្វាយដែរ ដោយយើងពិនិត្យឃើញថា ការចាប់ផ្តើមដាំតាង៉ែន នៅ ខេត្តបៃលិននិងខេត្តបាត់ដំបងដែលជាខេត្តមួយទទួលភ្នក់ភ្លើងសង្រ្គាមជាច្រើន ក្រោយ ធ្វើសមាហរណកម្មកាលពីឆ្នាំ២០០៨មក ប្រជាជនក្នុងខេត្ដទាំងពីរចាប់ផ្តើមដាំពោត ដាំតា ង៉ែន និងកសិផលដទៃទៀតដើម្បីបម្រើតម្រូវការទីផ្សារ។ ឯកឧត្ដមបានអះអាងថា ក្នុង ចំណោមខេត្តទាំងអស់មានតែខេត្តប៉ៃលិនទេដែលដាំដំណាំតាង៉ែនច្រើនជាងគេ។ បើតាម ការកត់សម្គាល់ឃើញថា បច្ចុប្បន្ន ដំណាំតាង៉ែនបានរីករាលដាលរហូតដល់ខេត្តព្រះវិហារ ខេត្ត កំពង់ចាម និងបណ្តាខេត្តមួយចំនួនទៀតរហូតដល់ខេត្តរតនគិរី។ ឯកឧត្ដមរដ្ឋមន្រ្ដី បាន លើកឡើងថា តាមការវាយតម្លៃរបស់យើង ក្នុងចំណោមផ្លែឈើជាច្រើន តាង៉ែនក៏មាន ការរីក លូតលាស់បានធំធេង ដែលបច្ចុប្បន្នយើងអាចសន្និដ្ឋានបានថា ជាង១០០ពាន់ ហិកតា ហើយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះលទ្ធផលកើនឡើងដល់ ៨៨០ ពាន់តោន កំពុងប្រឈមទីផ្សារ។ ទាក់ទនងនឹងការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ ទីផ្សារប្រទេសចិននេះដែរ ឯកឧត្ដម វេង សាខុន បានបញ្ជាក់បន្ថែមថា ផលិតផលផ្លែឈើយើងមិនអាច សុំទាំង អស់ បាននោះទេ ត្រូវធ្វើម្តងមួយៗ បន្ទាប់ពីផ្លែចេក ផ្លែស្វាយ បន្ទាប់ មកផ្លែតាង៉ែន ឬមៀនប៉ៃលិន ទឹកមាត់ត្រចៀកកាំ និងផ្លែស្រកានាគជាដើម។ “អាទីផ្សារ នេះជាភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែខ្ញុំមើលទៅវាប្រឈមលំបាកខ្លាំង ពេកត្រូវ តែស្ទុះស្ទាជួយពួកគាត់ប្រឹងប្រែងលើបញ្ហាហ្នឹង។ ខ្ញុំគិតថាអាស្រ័យលើបរិមាណនាំចេញ ឥឡូវផលិតផលកើនពី៨ម៉ឺនតោន ទៅ១០ម៉ឺនតោន”។ នេះជាការលើកឡើងបន្ថែមរបស់ ឯកឧត្ដម វេង សាខុន។

ក្នុងពិធីជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសហគមន៍មៀនប៉ៃលិន ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាទីផ្សារដែលសហគមន៍បាននិងកំពុងជួបប្រទះកាល ពីពេលថ្មីៗនេះ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានលើកឡើងអំពីស្ថានភាព ភូមិ សាស្រ្ត រដ្ឋបាល និងការងារកសិកម្ម ជាពិសេស កសិផលជាច្រើនប្រភេទដែលខេត្ត ប៉ៃលិន មានលទ្ធភាពផលិតបានក្នុងនោះមាន ពោត ក្រហម ដំឡូងមីសណ្តែកសៀង មៀនប៉ៃលិន មៀនក្រអូប ស្វាយ ក្រូចពោធិសាត់ សាវម៉ាវ ទុរេន ខ្នុរ ទៀប ត្របែក និងកៅស៊ូ លើផ្ទៃ ដីសរុប ៦៩,២៤៦ហិកតា។ ឯកឧត្តម អភិបាល ខេត្តក៏បានរំលេចពីបញ្ហានៃការនាំចេញ កសិផល របស់ខេត្តទៅកាន់ទីផ្សារថៃមានដំឡូងមី ពោត ក្រហម និងមៀនប៉ៃលិន កំពុងកកស្ទះ ដោយសាររបាំងបច្ចេកទេសនៃប្រទេសនាំចូល។ ឯកឧត្តមអភិបាលបានបន្ថែមថា បច្ចុប្បន្ន ខេត្តក៏ដូចជាវិនិយោគិនខ្វះទុនសម្រាប់សាងសង់រោងចក្រកែច្នៃជាផលិតផលសម្រេច រោង សម្ងួត វេចខ្ចប់ និងឃ្លាំងស្តុក។ល។ ដែលកិច្ចការនេះទាមទារ ការវិនិយោគ ដើម្បីជួយ ជំរុញ កសិផលរបស់ខេត្តមានទីផ្សារទាំងផលិតផលស្រស់ និងកែច្នៃ។

ឯកឧត្តម វេង សាវុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ជម្រាប ជូនសមាជិកសហគមន៍មៀនប៉ៃលិនថា ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជា សេនា ធិ ការកំពុងពុះពារ ជំរុញ និងចរចាជាមួយភាគីចិនយ៉ាងយកចិត្តទុកដាក់ និងស៊ីជម្រៅ ទាំង ការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សំខាន់ៗដែលភាគីនាំចេញ (កម្ពុជា) ត្រូវបំពេញឱ្យខាងតែបាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានរម្លឹកថាកាលពីពេលថ្មីៗនេះ ក្រសួងបានទទួលចម្លើយបឋមពីភាគីចិនថាករណីសំណើនាំចេញមៀនប៉ៃលិន ភាគីចិនបាននិងកំពុងពិនិត្យលើឯកសារសំណើនេះតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយសង្ឃឹមថាឯកសារសំណើនេះនឹងត្រូវបានអនុម័តក្រោយពេលពិធីសារនាំចេញស្វាយស្រស់កម្ពុជា ដែលបានផ្លាស់ប្តូររវាងភាគីទាំងពីរមុនអនុវត្តន៍បានរលូនជាមុនសិន។ ក្រៅពីនេះ ដើម្បីបំពេញលក្ខខណ្ឌតម្រូវរបស់ភាគីចិន ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូន បងប្អូនសមាជិកសហគមន៍មៀនប៉ៃលិនទាក់ទងនឹងការងារបច្ចេកទេសរួមមានការងារដាំដុះថែរក្សា ការពារសត្វចង្រៃ ការប្រើជី និងថ្នាំពុលកសិកម្មសម្រាប់កម្ចាត់សត្វល្អិត បច្ចេក ទេសក្រោយពេលប្រមូលផល ជាពិសេសការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) នៅនឹងចម្ការផ្ទាល់និងការអនុវត្តកន្លែងកែច្នៃល្អ (Good Manufacturing Practices, GMP) តែម្តង។ ទន្ទឹមនេះ ដើម្បីឱ្យសមាជិកសហគមន៍មៀនប៉ៃលិន កាន់តែ យល់ច្បាស់អំពីការងារបច្ចេកទេស អគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីជំនាញបច្ចេកទេស ក្រសួងកសិកម្ម នឹងបន្ដពន្យល់ និងបកស្រាយការងារបច្ចេកទេសទាក់ទងនឹងលក្ខខណ្ឌ តម្រូវដើម្បីនាំចេញកសិផលជាទូទៅ និងដោយឡែកផលិតផលមៀនប៉ៃលិននេះ។

បើតាមរបាយការណ៍របស់ប្រធានសហគមន៍មៀនខេត្តប៉ៃលិនបានឱ្យដឹងថា បច្ចុប្បន្ន មៀនប៉ៃលិនមានផ្ទៃដីដាំដុះសរុបទូទាំងខេត្តប្រមាណជា ៣,២៥០ ហិកតា និង បានផ្តល់ ទិន្នផលបានជាង ៣២,៥០០តោ ន ក្នុងមួយឆ្នាំ ដែលផលិតកម្មមួយនេះ បាន បង្កើត ការងារជូនប្រជាជននៅមូលដ្ឋានបានរាប់ពាន់នាក់។ ក្រៅពីលក់មៀនស្រស់ សហ គមន៍ក៏ មានរៀបចំខ្សែច្រវាក់ផលិតកម្មកែច្នៃជាលក្ខណៈតូច និងមធ្យមផងដែរ។ជាមួយគ្នានេះ សហ គមន៍បាននិងកំពុងជួបប្រទះបញ្ហាសំខាន់ៗ ដែល សហគមន៍ បានស្នើ សុំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធមេត្តាជួយ អន្តរាគមន៍ ដោះ ស្រាយឱ្យ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងនោះរួមមាន៖ ការលំបាកក្នុង ការ នាំចេញ ផលិតផលមៀនប៉ៃលិនកម្ពុជាទៅកាន់ទីផ្សារបរទេស និងនីតិវិធីក្នុងការចុះ បញ្ជី ចម្ការ មៀន ឱ្យស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ ព្រមទាំង នីតិវិធីស្នើសុំ បញ្ជាក់ គុណភាព ISO។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានបង្ហាញថា នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ នៅទូទាំងប្រទេស ផ្ទៃដីដាំមៀនប៉ៃលិនមានចំនួន ៨,៩២៥ ហិកតានិងទិន្នផលដែលទទួលបានមានចំនួន ៨៩,២៥៧ តោន។

ឯកឧត្ដម វេង សាខុន ក៏បានណែនាំដល់ប្រជាកសិករ និងម្ចាស់ចម្ការមៀន ប៉ៃលិន ត្រូវឈ្វេងយល់ឱ្យបានច្បាស់លាស់មុនដាំត្រូវគោរពវិធាននៃការដាំដុះ ក្នុងនោះត្រូវ ដាំដុះ យ៉ាងម៉េចជាលក្ខខណ្ឌតម្រូវ បើមានការកំណត់នៃការនាំចេញត្រូវធ្វើ តាមលក្ខខណ្ឌ តម្រូវ ពីគន្លាតនៃការដាំ និងការអនាម័យជាដើម។ឯកឧត្ដមរដ្ឋមន្រ្ដីបានប្ដេជ្ញាថា “ក្នុងអាណត្តិ រាជ រដ្ឋាភិបាល ក្នុងនាមខ្ញុំ តួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្ម ខ្ញុំគេងមិន លក់បក់មិនល្ហើយ ទេ តែង ព្រួយចិត្តនឹងបញ្ហានឹងត្រូវតែចូលរួមដោះស្រាយមិនមែនគិតតែរឿងដាំដុះទេ ត្រូវគិត រឿង ទីផ្សារ”៕

អត្ថបទទាក់ទង