ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្ដសញ្ញាខេត្តកែប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 4
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្ដសញ្ញាខេត្តកែប លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្ដសញ្ញាខេត្តកែប

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្ដសញ្ញាខេត្តកែប ជាផ្លូវការ។

បើតាមសេចក្តីប្រកាស និមិត្ដសញ្ញាខេត្តកែប បានបង្កប់នូវអត្ថន័យដូចខាងក្រោម៖

*រូបសេះស៖ តំណាងឱ្យភាពរហ័សរហួន និងកម្លាំងខ្លាំងក្លា
*រូបកួរស្រូវដែលមានពណ៌បៃតងខ្ចី៖ តំណាងឱ្យការរីកចម្រើនលើវិស័យកសិកម្មរបស់ខេត្តកែប ហើយពណ៌នៃកួវស្រូវនេះក៏បានបង្កប់នូវភោគផលដំណាំជាច្រើនរួមមាន ល្ពៅ ដំឡូង អំពៅ ត្រសក់ ត្រឡាច ឪឡឹក ល្មុត ទុរេន និងមាក់ប្រាង។ល។
*រូបក្ដាមសេះ អំបិល ម្រេច និងទុរេន៖ តំណាងឱ្យធនធានធម្មជាតិ និងផលដំណាំដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល ក៏ដូចជាដាំដុះនៅលើទឹកដីខេត្តកែប
*សមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់ និងផ្ទៃមេឃ៖ តំណាងឱ្យទឹកស្អាត ដីស្អាត និងខ្យល់ស្អាត ដែលខេត្តកែបបានទទួលពានរង្វាន់ទីក្រុងស្អាត ក្នុងការប្រឡងប្រណាំងទីក្រុងនិរន្ដរភាពបរិស្ថានអាស៊ាន
*ផ្ទៃបៃតង៖ តំណាងឱ្យទីក្រុងបៃតង ដែលរដ្ឋបាលខេត្ត បាននិងកំពុងចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតអាស៊ាន
*ខ្សែបូពណ៌ក្រហម និងខៀវ៖ តំណាងឱ្យឯកភាពជាតិ
*ក្បាច់អង្គរ៖ តំណាងឱ្យអរិយធម៌ដ៏ល្បីល្បាញ៕

អត្ថបទទាក់ទង