ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 6
កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀត កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀត

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រគល់វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមួយទៀត គឺក្រុមហ៊ុន Prince International Airlines ដែលមានលោកស្រី Yifei JIANG ជាប្រធានក្រុមប្រឹក្សាភិបាល។

បើតាមអាកាសចរណ៍ស៊ីវិលកម្ពុជា មុននឹងឈានដល់ការប្រគល់វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) នេះ ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌបច្ចេកទេស ដែលមានចំនួន០៥ ដំណាក់កាល ដែលត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដោយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្របតាមបទប្បញ្ញត្តិកម្ពុជា ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ។

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន០៧ គឺ ១៖ Cambodia Angkor Air, ២៖ Sky Angkor Airlines, ៣៖ Bassaka Air, ៤៖ JC (Cambodia) International Airlines, ៥៖ Lanmei Airlines, ៦៖ Cambodia Airways, ៧៖ Prince International Airlines រួមទាំង ក្រុមហ៊ុន Helicopter ចំនួន០២ គឺ១៖ Helicopter Cambodia និង ២៖ Helistar Cambodia។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងប្រាប់បណ្តាញព័ត៌មា ន Fresh News នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះថា ក្រុមហ៊ុនអាកាសចរណ៍ Prince International Airlines នេះដំណាក់កាលដំបូង គឺប្រើប្រាស់ឧទ្ធម្ភាចក្រ សម្រាប់ជិះធ្វើដំណើរផ្ទាល់ខ្លួន និងជួលប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុនក៏មានគម្រោងទិញយន្តហោះបែបឯកជន (Private Jet) សម្រាប់ប្រើប្រាស់ និងជួលឲ្យអ្នកជំនួញផងដែរ៕

អត្ថបទទាក់ទង