ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អះអាងសារជាថ្មីនូវគោលការណ៍រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅក្នុងទឹកដីកម្ពុជាឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 68

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានស្តីពីកិច្ចពិភាក្សាការងារតាមទូរស័ព្ទរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី ដោយបានបញ្ជាក់ថា លោក ប្រាក់ សុខុន បានអះអាងសារជាថ្មីនូវគោលការណ៍រដ្ឋធម្មនុញ្ញរបស់កម្ពុជាក្នុងការមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅក្នុងទឹកដីរបស់កម្ពុជាឡើយ។

នៅក្នុងសេចក្តីជូនព័ត៌មានដដែលនោះបានឱ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់ឡើងវិញពីជំហររបស់កម្ពុជាដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់រួចហើយដល់បរទេសទាំងអស់អំពីការស្វាគមន៍គ្រប់ប្រទេសមកធ្វើសមយុទ្ធយោធារួមគ្នាក៏ដូចជាបង្កើតកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៅមូលដ្ឋានកងទ័ពជើងទឹករាម។

សូមអានសេចក្តីជូនព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង