ខ្មែរប៉ុស្ដិ៍ Close

    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សួរសុខទុក្ខ និងនាំយកផ្លែឈើ ថវិកាជូនភរិយាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត គឺលោកយាយ ខាវ ថងញ៉ុត

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1519
    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សួរសុខទុក្ខ និងនាំយកផ្លែឈើ ថវិកាជូនភរិយាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត គឺលោកយាយ ខាវ ថងញ៉ុតទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សួរសុខទុក្ខ និងនាំយកផ្លែឈើ ថវិកាជូនភរិយាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត គឺលោកយាយ ខាវ ថងញ៉ុត

    (រតនគិរី)៖ បន្ទាប់ពីដំណើរចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីរួចមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ិន ស៊ីសាមុត អធិរាជសំឡេងមាស និងបានពិនិត្យមើលផ្ទះចាស់ដែលលោកតាធ្លាប់បានរស់នៅ និងដើមមៀនដែលលោកតាបានដាំមានអាយុជិត១០០ឆ្នាំ។

    នាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកនូវផ្លែឈើ និងថវិកាមួយចំនួនជួនដល់លោកយាយ សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ បានមួយចំណែកផងដែរ។

    សូមជម្រាបជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា បានដឹកនាំរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ក្រោមចំណងជើងថា «ពេលវេលាដែលត្រូវតបស្នង-វិភាគទានចំពោះអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត និងបានរៃអង្គាសថវិកាដើម្បី ជួលដល់ក្រុមគ្រួសារលោកយាយ។ ថវិកាដែលទទួលបានពីសប្បុរសជននេះបានជួយលើកស្ទួយកម្រិត ជីវភាពលោកយាយ និងក្រុមគ្រួសារបានមួយកម្រិតផងដែរ៕

    អត្ថបទទាក់ទង