ខ្មែរប៉ុស្ដិ៍ Close

មកមើលសម្រស់កោះទន្សាយមិនទាន់អភិវឌ្ឍ ចុះទម្រាំអភិវឌ្ឍទៀតស្អាតយ៉ាងណា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 18
មកមើលសម្រស់កោះទន្សាយមិនទាន់អភិវឌ្ឍ ចុះទម្រាំអភិវឌ្ឍទៀតស្អាតយ៉ាងណា មកមើលសម្រស់កោះទន្សាយមិនទាន់អភិវឌ្ឍ ចុះទម្រាំអភិវឌ្ឍទៀតស្អាតយ៉ាងណា

កោះ​ទន្សា​យ ដែល​ជា​កោះ​មួយ​ក្នុង​ចំណោម​កោះ​ប្រមាណ​ ៣០ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ប្រកាស​ដក​ហូត​​ពី​អ្នក​វិនិយោគ​​ត្រឡប់​មក​វិញ  ក្រោម​ហេតុ​ផល​ថា ​អ្នក​ទាំង​នោះ​មិនបាន​អនុវត្ត ​គម្រោង​វិនិយោគ ហើយ​រៀបចំ​គម្រោង​វិនិយោគ​សាជាថ្មី​ទៅ​ឲ្យ​អ្នក​វិនិយោគ​ផ្សេង​ទៀត​។
​កោះ​​នេះ ​មាន​ទីតាំង​ ប្រហែល​ជា ៤គីឡូម៉ែត្រ​ពី​ខេត្តកែប​ ជា​កន្លែង​ទេសចរណ៍​ដ៏ស្រស់​ស្អាត​មួយ​​ ដែល​អ្នកធ្លាប់ទៅហើយ ​សរសើរ​មិនដាច់​ពីមាត់ថា មាន​ទេសភាព​គួរឱ្យ​ចង់​ ដើរកម្សាន្ត ​នៅក្នុង​ពេល ​វិស្សមកាលឬ ឈប់​សម្រាក ពី​ការងារ​។ ​នៅពេល​លោក​អ្នក​ទៅ​ដល់​កោះ​ទន្សាយ ប្រាកដជា​ចង់លេង​​ទឹកសមុទ្រ​ដ៏ថ្លា ​អាចមើល​ឃើញនូវ​ ផ្កាថ្ម​ ​និង​ជីវចម្រុះ​ជា​ច្រើន​ទៀត​។​

យោង​តាម​គេហទំព័រ Trip Advisor ឲ្យ​ដឹងថា ​ដើម្បីទៅ​កោះទន្សាយ​បាន ប្រិយមិត្ត​ត្រូវ ​ជិះទូក ​មានតម្លៃ ២៥$ ​សម្រាប់​ទូក​មួយ​ដែល​ដាក់​បាន ​មនុស្ស​ច្រើន​បំផុត ​១០នាក់ ហើយ​បើ​ចង់​​ជិះ ​កាណូត​ល្បឿន​លឿន​ ​​ត្រូវ​ចំណាយ​ ក្នុង​ម្នាក់​ប្រហែល​ជា ៨$ ក្នុង​ការ​ទៅ​មក​។

ចង់ដឹងសម្រស់កោះទន្សាយរក្សាបានស្អាតប៉ុណ្ណា សូមតាមដានខាងក្រោមនេះ៖


ប្រភព៖ Sabay