ខ្មែរប៉ុស្ដិ៍ Close

វៀតណាមផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 49
វៀតណាមផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU វៀតណាមផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU

សភាវៀតណាមបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបនៅថ្ងៃចន្ទនេះ ដែលនឹងលុបពន្ធគយ 99% លើទំនិញនាំចូលទៅកាន់ទីផ្សារដ៏ធំនេះ ដែលនឹងជួយអោយសេដ្ឋកិច្ចនៃប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះហក់ងើបឡើងវិញបានលឿននៅក្រោយការឆ្លងរាតត្បាតជាសកលនៃវីរុសកូវីដ-១៩។ សភាវៀតណាមបោះឆ្នោតលើសច្ចាប័ននេះក្នុងសម្លេងឆ្នោតដ៏ច្រើនលើសលុប ចំនួន៩៤%។

EVFTA (European Union Vietnam Free Trade Agreement) នឹងចូលជាធរមាននៅខែកក្កដាខាងមុខ ហើយវាគឺជាកិច្ចព្រមព្រៀងទីពីររវាងសហភាពអឺរ៉ុបជាមួយនឹងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសឹង្ហបុរី ហើយក៏ជាកិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុបផ្ដល់អោយប្រទេសកំពុងអភិវឌ្ឍតិចតួចប៉ុណ្ណោះ។

ធនាគារពិភពលោកបានអោយដឹងថា កិច្ចព្រមព្រៀង EVFTA នេះនឹងជួយអោយវៀតណាមកើន ផ.ស.ស និងការនាំចេញដល់ចំនួន ២,៤% និងដល់ ១២% នៅឆ្នាំ ២០៣០ ហើយក៏នឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនវៀតណាមបានរាប់សែននាក់៕

អត្ថបទទាក់ទង