លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ឈ្មោះទីតាំង ៣ កន្លែងថា «ខ្មែរធ្វើបាន», «សិលាចាំស្នេហ៍» និង«ដើមឈើចាំស្នេហ៍» ក្នុងពេលចុះពិនិត្យការសាងសង់ផ្លូវ នៅក្រុងព្រះសីហនុ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ឈ្មោះទីតាំង ៣ កន្លែងថា «ខ្មែរធ្វើបាន», «សិលាចាំស្នេហ៍» និង«ដើមឈើចាំស្នេហ៍» ក្នុងពេលចុះពិនិត្យការសាងសង់ផ្លូវ នៅក្រុងព្រះសីហនុ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឈ្មោះទីតាំង ៣កន្លែង ក្នុងពេលចុះពិនិត្យការសាងសង់ផ្លូវ ៣៤ខ្សែ នៅក្រុងព្រះសីហនុ ក្នុងនោះមានឈ្មោះ «ខ្មែរធ្វើបាន», «សិលាចាំស្នេហ៍» និង«ដើមឈើចាំស្នេហ៍»។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមការងារសាងសង់ផ្លូវ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំព្រឹកមិញ មានឱកាសដាក់ឈ្មោះបាន ៣កន្លែង។ ទី១ គឺឈ្មោះដាក់នៅកន្លែងដែលយើងវះភ្នំ គេហៅថាពុះភ្នំ ដើម្បីធ្វើផ្លូវ ដាក់ថា «ខ្មែរធ្វើបាន»។ បន្ទាប់មកទៀត យើងឃើញផ្ទាំងសិលាមួយដុំនៅកណ្តាលផ្លូវ ហើយដែលយើងធ្វើផ្លូវព័ទ្ធសងខាង ខ្ញុំសូមឱ្យដាក់ឈ្មោះថា «សិលាចាំស្នេហ៍»។ បន្ទាប់មកទៀត មានដើមឈើ ១ដើម នៅកណ្តាលផ្លូវទៀត ហើយយើងធ្វើផ្លូវវាង ខ្ញុំសុំដាក់ឈ្មោះថា «ដើមឈើចាំស្នេហ៍»។
លោកនាយករដ្ឋមន្ត្រីបន្តថា ចំពោះឈ្មោះដែលដាក់ថា «ខ្មែរធ្វើបាន» វាមិនមែនត្រឹមតែជាបច្ចេកទេសពុះភ្នំ ដើម្បីនឹងកសាងផ្លូវនោះទេ តែមានន័យទៅឆ្ងាយពីនេះ នៅត្រង់ថា ការគិតក៏ខ្មែរ ការសាងសង់ក៏ខ្មែរ បច្ចេកទេសគូរប្លង់ និងការសាងសង់ទាំងអស់ គឺបាតដៃកូនខ្មែរ ប្រាក់ទាំងអស់ គឺខ្មែរចេញទាំងអស់ គ្មានបរទេសចូលរួមនោះទេ៕



