ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់នូវហិរញ្ញប្បទានឥតសំណងទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1306
រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់នូវហិរញ្ញប្បទានឥតសំណងទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់នូវហិរញ្ញប្បទានឥតសំណងទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយមន្រ្តីការទូតជប៉ុន និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា រហូតមក ជាពិសេសចំពេលដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងតែជួបវិបត្តិ និងការរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់នូវហិរញ្ញប្បទានឥតសំណងទឹកប្រាក់ប្រមាណ២០០០លានយ៉េនជប៉ុន ត្រូវជាប្រមាណ១៨លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជាឧបករណ៍ សម្ភារៈ និងបរិក្ខារពេទ្យជូនក្រសួងសុខាភិបាលសម្រាប់ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា៕

សូមអានសេចក្តីជូនព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង