ខ្មែរប៉ុស្ដិ៍ Close

    ប្រធានអង្គការសុខភាពពិភពលោក កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ និងគាំទ្រភាពជាអ្នកដឹកនាំនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1670
    ប្រធានអង្គការសុខភាពពិភពលោក កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ និងគាំទ្រភាពជាអ្នកដឹកនាំនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្រធានអង្គការសុខភាពពិភពលោក កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ និងគាំទ្រភាពជាអ្នកដឹកនាំនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

    លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក (WHO) បានផ្ញើលិខិតមួយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

    លិខិតរបស់ប្រធានអង្គការសុខភាពពិភពលោក មានខ្លឹមសារថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិផែនការយុទ្ធសាស្ត្រប្រុងប្រៀបទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ-១៩ ជាសកលរបស់អង្គការសុខភាពពិភពលោក»។

    «ខ្ញុំបាទសូមឆ្លៀតយកឱកាសនេះ ធ្វើការកោតសរសើរកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ ជាពិសេស សូមកោតសរសើរ ចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបង្ហាញ ការគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោ» នេះបើតាមលិខិតរបស់ប្រធាន WHO។

    បើតាមលោក Tedros Adhanom អង្គការសុខភាពពិភពលោក នៅក្នុងកម្រិតសកល តំបន់ និងជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូធំៗនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដោយសារជំងឺកូវីដ-១៩ រួមមួយនេះ ដែលយើងត្រូវរួមដៃគ្នា ក្នុងការប្រឆាំងនឹងការរីកសាយភាយនាពេលអនាគត។ ការចូលរួម និងសាមគ្គីភាពទាំងអស់គ្នា យើងនឹងទទួលបានជោគជ័យ។

    សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានបង្ហាញនូវសមានចិត្ត ក្នុងការគាំទ្រ និងការប្តេជ្ញាចិត្តតាមការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការកាត់បន្ថយទំហំនៃផលប៉ះពាល់ និងការបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩។

    ខាងក្រោមនេះជាលិខិតរបស់ប្រធានអង្គការសុខភាពពិភពលោក ផ្ញើទៅជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

    អត្ថបទទាក់ទង