ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកសិកម្ម៖ កម្ពុជា ទទួលទានបន្លែប្រមាណជាង ៥៧០តោន ក្នុងមួយថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 8
ក្រសួងកសិកម្ម៖ កម្ពុជា ទទួលទានបន្លែប្រមាណជាង ៥៧០តោន ក្នុងមួយថ្ងៃ ក្រសួងកសិកម្ម៖ កម្ពុជា ទទួលទានបន្លែប្រមាណជាង ៥៧០តោន ក្នុងមួយថ្ងៃ

បរិមាណនៃការទទួលទានបន្លែរបស់ប្រជាពលរដ្ឋកម្ពុជាមានកម្រិតខ្ពស់ ខណៈដែលរាជ​រដ្ឋាភិបាលបានជំរុញឱ្យបង្កើនផលិតកម្មបន្លែគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល។

បើតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ប្រជា​ពលរដ្ឋកម្ពុជាទទួលទានបន្លែចំនួន ៥៧៣តោន ក្នុងមួយថ្ងៃ ដែលក្នុងនោះ ៤០០ តោន​ត្រូវបានដាំដុះក្នុងស្រុក ក្រៅពីនេះគឺនាំចូលពីបរទេស ដូចជាវៀតណាម ថៃ និង​ចិន ជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន និងកំពុងជំរុញផលិតកម្មក្នុងស្រុក ដូច​ជាការដាំបន្លែ ការចិញ្ចឹមសត្វ និងនេសាទដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបម្រើភ្ញៀវ​ទេសចរបរទេស។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​មានប្រសាសន៍ថា ក្រសួងបាននិងកំពុងធ្វើការលើកកម្ពស់ផលិតកម្មក្នុងស្រុកដើម្បី​ឆ្លើយ​តបទៅនឹងតម្រូវការក្នុងស្រុក។ លោកបានបញ្ជាក់ថា «យើងបាន និងកំពុងជំរុញ​ផលិត​កម្មបន្លែ និងសាច់ ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ។ យើងរំពឹងថាផលិតកម្មក្នុងស្រុករបស់​យើងនឹងកើនឡើង ហើយអាចឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកបាន” ។

សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានអំពាវនាវឱ្យមានការបង្កើន​ផលិត​កម្មបន្លែសត្វគ្មានជាតិគីមីដើម្បីកាត់បន្ថយការនាំចូល៕

អត្ថបទទាក់ទង