ខ្មែរប៉ុស្ដិ៍ Close

    ខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំគម្រោងសាងសង់ មជ្ឈមណ្ឌលពហុកីឡាដ្ឋានសម្តេចតេជោ ហ៊ុន សែន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1896
    ខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំគម្រោងសាងសង់ មជ្ឈមណ្ឌលពហុកីឡាដ្ឋានសម្តេចតេជោ ហ៊ុន សែនខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំគម្រោងសាងសង់ មជ្ឈមណ្ឌលពហុកីឡាដ្ឋានសម្តេចតេជោ ហ៊ុន សែន

    លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងសាងសង់ មជ្ឈមណ្ឌលពហុកីឡាដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ស្ថិតលើផ្ទៃដីប្រមាណ២៥ហិកតា ក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

    កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលវីដេអូ Video conferencing សាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ និងគណៈកម្មការពហុកីឡាដ្ឋានសម្តេច ហ៊ុន សែន ជាច្រើនផ្សេងទៀត។

    ពហុកីឡាដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ, ទីលានមហោស្រព, ទីលានបាល់បោះ, ទីលានរត់ប្រណាំង, ទីលានវាយសី, កន្លែងអង្គុយទស្សនា, កន្លែងហាត់ប្រាណ, ប្រព័ន្ធផ្លូវ(៨ និង១០ម៉ែត្រ), វាលស្មៅ, កន្លែងក្មេងលេង, កន្លែងអង្គុយលេង, ស្រះទឹក និងកន្លែងចតរថយន្ត ។ល៕

    អត្ថបទទាក់ទង