ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីម៊ិកស៊ិក៖ ម៊ិស៊ិកកូ នឹងបានបង់ការងារ១លាន តែរដ្ឋាភិបាលនឹងបង្កើតការងារអោយបាន ២លានសងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 18
ប្រធានាធិបតីម៊ិកស៊ិក៖ ម៊ិស៊ិកកូ នឹងបានបង់ការងារ១លាន តែរដ្ឋាភិបាលនឹងបង្កើតការងារអោយបាន ២លានសងវិញ ប្រធានាធិបតីម៊ិកស៊ិក៖ ម៊ិស៊ិកកូ នឹងបានបង់ការងារ១លាន តែរដ្ឋាភិបាលនឹងបង្កើតការងារអោយបាន ២លានសងវិញ

លោកប្រធានាធិបតីម៊ិកស៊ិកកូ លោក Andres Manuel Lopez Obrador បាននិយាយថា វិបត្តិវីរុសកូរ៉ូណានេះនឹងធ្វើអោយប្រទេសរបស់ខ្លួនបាត់បង់ការងារប្រហែល ១លាន ដោយព្រោះតែឧស្សាហកម្មដែលពុំសូវចាំបាច់នានានៅតែបន្តបិទទ្វារ។

លោកប្រធានាធិបតីបាននិយាយថា «ការទស្សន៍ទាយរបស់ខ្ញុំគឺថា ដោយសារតែវីរុសកូរ៉ូណា ការងារចំនួន១លាននឹងត្រូវបាត់បង់» ។ បន្ថែមពីលើនេះ លោកក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោកនឹងបង្កើតការងារសងវិញអោយបាន ២លាន។

គួរបញ្ជាក់ថា រដ្ឋាភិបាលដែលដឹកនាំដោយលោក Andres Manuel Lopez Obrador តែងតែអះអាងថាខ្លួនបានគ្រប់គ្រងបញ្ហាវីរុសកូរ៉ូណានេះបានយ៉ាងល្អ ក៏ប៉ុន្តែគេនៅតែឃើញមានចំនួនអ្នកឆ្លងថ្មីៗ និងអ្នកស្លាប់ជាហូរហែរឥតដាច់។ សេដ្ឋកិច្ចរបស់ ម៊ិស៊ិកកូ បានជួបវិបត្តិតាំងតែពីមុនកើតមានវិបត្តិកូវីដ-១៩មកម៉្លេះ ហើយធនាគារមួយចំនួនបានទស្សន៍ទាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងធ្លាក់ចុះរហូតដល់ -9% ក្រោមសូន្យឯណោះ៕