ខ្មែរប៉ុស្ដិ៍ Close

បារាំងស្នើពលរដ្ឋខ្លួនលុបចោលដំណើរកំសាន្តនារដូវក្ដៅនេះ និងសុំអោយអាកាសចរណ៍ Air France កាត់បន្ថយជើងហោះហើរក្នុងស្រុក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1609
បារាំងស្នើពលរដ្ឋខ្លួនលុបចោលដំណើរកំសាន្តនារដូវក្ដៅនេះ និងសុំអោយអាកាសចរណ៍ Air France កាត់បន្ថយជើងហោះហើរក្នុងស្រុកបារាំងស្នើពលរដ្ឋខ្លួនលុបចោលដំណើរកំសាន្តនារដូវក្ដៅនេះ និងសុំអោយអាកាសចរណ៍ Air France កាត់បន្ថយជើងហោះហើរក្នុងស្រុក

បើតាមលោករដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំង Elisabeth Borne បានអោយដឹងតាមរយៈការសម្ភាសតាមវិទ្យុក្នុងស្រុកមួយ ថារដ្ឋាភិបាលស្នើអោយពលរដ្ឋបារាំងទាំងអស់លុបចោលគម្រោងដំណើរកំសាន្តនានានៅរដូវក្ដៅឆ្នាំនេះដោយព្រោះតែបញ្ហានៃការឆ្លងរីករាលដាលនៅមិនទាន់ផុតរលត់នៅឡើយ។

លោកស្រីបានសង្កត់ធ្ងន់ថា ទីក្រុងប៉ារីសនៅតែជាតំបន់ក្រហមនៅឡើយសម្រាប់ករណីឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បើទោះបីជាអាជីវកម្មខ្លះៗត្រូវបានអនុញ្ញាតអោយបើកឡើងវិញរួចទៅហើយក្ដី។

លោកស្រីរដ្ឋមន្ត្រីក៏បានលើកឡើងដែរថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់បារាំង Air France នឹងកាត់បន្ថយជើងហោះហើរក្នុងស្រុករបស់ខ្លួនដោយផាត់សងជាមួយនឹងប្រាក់កម្ចីពីរដ្ឋ។ លោកស្រីបានបន្តថា រថភ្លើងល្បឿនលឿនអាចប្រើជាមធ្យោបាយជំនួសអោយជើងហោះហើរក្នុងស្រុកបាន។

សូមបញ្ជាក់ថា រដ្ឋាភិបាលបារាំងបានផ្ដល់ប្រាក់កម្ចីសង្គ្រោះចំនួន ៧៦០០លានដុល្លារដល់ក្រុមហ៊ុនអាកាសចរណ៍ Air France ដើម្បីអាចទប់ទល់នឹងដំណាក់កាលដ៏អាក្រក់នេះបាន៕

អត្ថបទទាក់ទង