ខ្មែរប៉ុស្ដិ៍ Close

ប្រទេសមួយចំនួននៅអាស៊ាននិងកូរ៉េ ផ្ញើសាររំលែកទុក្ខសម្ដេច ហ៊ុន សែន ដែលទើបបាត់បង់មាតាក្មេក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ឯកសារ 54
ប្រទេសមួយចំនួននៅអាស៊ាននិងកូរ៉េ ផ្ញើសាររំលែកទុក្ខសម្ដេច ហ៊ុន សែន ដែលទើបបាត់បង់មាតាក្មេក ប្រទេសមួយចំនួននៅអាស៊ាននិងកូរ៉េ ផ្ញើសាររំលែកទុក្ខសម្ដេច ហ៊ុន សែន ដែលទើបបាត់បង់មាតាក្មេក

មរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេករបស់សម្ដេច ហ៊ុន សែន គឺជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូប ពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ព្រមទាំងជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជា ពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

បន្ទាប់ពីមានសារចូលរួមរំលែកទុក្ខដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រទាប់មន្ត្រីរាជការ អ្នកមុខអ្នកការ ប្រជារាស្ត្រ និងព្រះសង្ឃ ជាដើម ក៏មានផងដែរសារចូលរួមរំលែកទុក្ខពីប្រទេសជាមិត្តក្នុងក្របខណ្ឌអាស៊ាន និងកូរ៉េខាងត្បូង ។ ប្រទេសទាំងនោះរួមមាន៖

  1. ប្រទេស ប្រ៊ុយណេ
  2. ប្រទេស កូរ៉េខាងត្បូង
  3. ប្រទេស ឡាវ
  4. ប្រទេស សឹង្ហបុរី
  5. ប្រទេស ថៃ
  6. ប្រទេស វៀតណាម

ខាងក្រោមនេះជាសារលិខិតទាំងស្រុង៖

អត្ថបទទាក់ទង