លោកត្រាំព្រមាន WHO អោយធ្វើការកែលម្អចំណុចសំខាន់ៗមួយចំនួន បើពុំដូចនោះទេ លោកនឹងសម្រេចបង្កកជំនួយជារៀងរហូត
នាអម្បាញ់មិញនេះ លោកត្រាំបានបង្ហោះនូវលិខិតរបស់លោកតាមបណ្ដាញសង្គម Twitter ផ្ញើជូនលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក ដោយបានបញ្ជាក់ការយល់ឃើញរបស់លោក ទៅនឹងវិធានការឆ្លើយតបរបស់អង្គការនេះទៅនឹងមេរោគរាតត្បាតសកល ដោយលោកបញ្ជាក់ថា៖ «បានបញ្ជាក់ពីកង្វល់ធ្ងន់ធ្ងរជាច្រើនដែលខ្ញុំបានលើកឡើង … ហើយបានកំណត់អត្តសញ្ញាណផ្សេងទៀតដែលអង្គការសុខភាពពិភពលោកគួរតែដោះស្រាយ ជាពិសេសការព្រមានរបស់អង្គការសុខភាពពិភពលោកខ្វះឯករាជ្យភាពពីសាធារណរដ្ឋប្រជាមានិតចិន។»