ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល តែងផ្តល់លទ្ធភាព និងកៀងគរប្រមូលប្រភពធនធាន ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការកំណត់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 6
រាជរដ្ឋាភិបាល តែងផ្តល់លទ្ធភាព និងកៀងគរប្រមូលប្រភពធនធាន ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការកំណត់ រាជរដ្ឋាភិបាល តែងផ្តល់លទ្ធភាព និងកៀងគរប្រមូលប្រភពធនធាន ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការកំណត់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារមួយជូនដល់ជនរួមជាតិ ដើម្បីអបអរដល់ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្តើមចេញពីខ្ញុំ» ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងបានផ្តល់លទ្ធភាព និងលើកទឹកចិត្តឱ្យមានចលនាកៀរគរប្រមូលប្រភពធនធានដើម្បីជំរុញការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត ឆ្ពោះទៅលុបបំបាត់ជំងឺនេះឱ្យបានតាមផែនការកំណត់ បើទោះជាបច្ចុប្បន្ននេះ ពិភពលោករួមទាំងប្រទេសកម្ពុជាយើង កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីយ៉ាងណាក៏ដោយ កម្ពុជាមិនត្រូវភ្លេចខ្លួន ស្កប់ស្កល់នឹងលទ្ធផលដែលយើងទទួលបាន នោះទេព្រោះថា ជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់ធ្ងររបស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ឱ្យអស់ពីខ្លួនមនុស្សគ្រប់ៗរូបទេនោះ សត្វមូលដែកគោលញីដែលនៅបន្តមានវត្តមានក្នុងព្រៃនិងតំបន់ជុំវិញ នៅតែមានឱកាសខាំបឺតឈាមចម្លងមេរោគគ្រុនចាញ់ពី មនុស្សម្នាក់ទៅមនុស្សម្នាក់ និងពីសហគមន៍មួយទៅសហគមន៍មួយដដែល៕

នេះជាខ្លឹមសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖

អត្ថបទទាក់ទង