ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា និងសប្បុរសជន ចុះពិនិត្យមើលសមិទ្ធផលរហាត់ទឹក និងការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 64

នារសៀលថ្ងៃទី១៧ មេសា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោកជំទាវឧកញ៉ាមហាឧបាសិកា កិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានចុះពិនិត្យមើលសមិទ្ធផលរហាត់ទឹកនៅសួនបណ្ដុះកូនឈើប្រាសាទតាកែវ ដែលទេីបសម្រេចបានការជួសជុល រួចរាល់ទាំងស្រុងក្រោយរងការខូចខាតជាច្រើនឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក៏បានចុះពិនិត្យការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ដែលកំពុងដំណើរការជួសជុលផងដែរ។ គម្រោងទាំងពីរនេះ ទទួលជំនួយឧបត្ថម្ភថវិកាជួសជុលទាំងស្រុងពីលោកជំទាវអគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍។

នេះជាគំរូភាពនៃវិស័យឯកជន ដែលបានរួមចំណែកលើកិច្ចការថែរក្សាបេតិកភណ្ឌមរតកដូនតាជាមួយរាជរដ្ឋាភិបាល។ អាជ្ញាធរជាតិអប្សរា សូមលើកទឹកចិត្តដល់វិស័យឯកជននានាចូលរួមលើកិច្ចការទាំងនេះ ស្របពេលដែល អាជ្ញាធរជាតិអប្សរាកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការថែរក្សាមរតកដូនតា ហើយជាពិសេសនោះឥឡូវនេះអាជ្ញាធរជាតិអប្សរាបាននិងកំពុងរកឃើញនូវរបកគំហើញថ្មីៗជាច្រើននៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ៕

អត្ថបទទាក់ទង