ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាំងសុវត្ថិភាពចរាចរណ៍​ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 8
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាំងសុវត្ថិភាពចរាចរណ៍​ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាំងសុវត្ថិភាពចរាចរណ៍​ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន​

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមរបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារថ្ងៃនេះអាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថ យន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ សូមបើក បរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ទន្ទឹមនឹងនេះដែរ លោក ក៏បានសំណូមពរបងប្អូនប្រជាពលដ្ឋនិងកូនក្មួយកម្មករកម្មការិនីយកចិត្តទុកដាក់ចេះការពារសុខភាពផ្ទាល់ខ្លួនកុំអោយឆ្លងរោគកូវីដ-១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុលឬជេលកម្ចាត់មេរោគ ជាពិសេសក្នុងពេលជិះរថយន្តជាមួយអ្នកធ្វើដំណើរច្រើននាក់ជុំគ្នាក្នុងរថយន្តឈ្នួលតែមួយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិដែលបានយោគយល់ដល់កាដាក់បម្រាមមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តបណ្តោះអាសន្នរយៈពេលខ្លីកន្លងទៅនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសជាតិយើង។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២០ នេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកង កម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង