ខ្មែរប៉ុស្ដិ៍ Close

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលឧបត្ថម្ភថវិកា ៨០០លានរៀល ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលឧបត្ថម្ភថវិកា ៨០០លានរៀល ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលឧបត្ថម្ភថវិកា ៨០០លានរៀល ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ដែលបានឧបត្ថម្ភថវិកាចំនួន ៨០០លានរៀល ដេីម្បីចូលរួមអបអរសាទរ ខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»

កាកបាទក្រហមកម្ពុជា នឹងយកចិត្តទុកដាក់ប្រេីប្រាស់អំណោយដ៏សប្បុរសនេះ ដេីម្បីបម្រេីសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ៕

អត្ថបទទាក់ទង