លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ស៊ិក ប៊ុនហុក និងភរិយា ដែលឧបត្ថម្ភ ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក ស៊ិក ប៊ុនហុក និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងរីករាលដាលដោយសារមានការគំរាមកំហែងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចខាងក្រោម៖