ខ្មែរប៉ុស្ដិ៍ Close

ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរនៅម៉ាឡេស៊ី ទៅពិនិត្យ និងទទួលការព្យាបាលដោយឥតគិតថ្លៃ បើសង្ស័យថាមានមេរោគកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 5

ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ពលករ-ពលការិនី ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រសិនបើមានអាការៈដូចជា ក្តៅខ្លួន ក្អក ឈឺបំពងក ហៀរសំបោរ ដកដង្ហើមថប់ណែន ដោយសង្ស័យអំពីមេរោគ COIVD-19 សូមទៅពិនិត្យ និងទទួលការព្យាបាលដោយឥតគិតថ្លៃ ទោះបីជាពុំមានឯកសារស្នាក់នៅស្របច្បាប់ក៏ដោយ។

តាមរយៈសេចក្តីជូនដំណឹង ចុះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ស្ថានទូតកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលអនុវត្តបទបញ្ជារឹងបន្តឹងការធ្វើដំណើរនវ អាជ្ញាធរម៉ាឡេស៊ី មិនចាប់ ឬឃាត់ខ្លួនជនទាំងឡាយណា ដែលសង្ស័យថាកើតជំងឺ COVID-19 រួមទាំងអ្នកដែលបានជូនអ្នកជំងឺទៅមន្ទីរពេទ្យ។ ចំពោះការស្នាក់នៅដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី អាជ្ញាធរម៉ាឡេស៊ី ពុំមានការលើកលែងទោសទេ ប៉ុន្តែនឹងពិនិត្យមើលតាមករណីចាំបាច់ជាក់ស្តែងនីមួយៗ។

លើសពីនេះ ស្ថានទូត ក៏សូមអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រកាន់ខ្ជាប់ការថែរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជូន ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុល អនាម័យឱ្យបានញឹកញាប់ សូមពាក់ម៉ាស់ការពារនៅពេលចាំបាច់ ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រពេលនៅក្នុងចំណោមមនុស្សនៅកន្លែងផ្សារសាធារណៈ និងមិនត្រូធ្វើដំណើរទៅកាន់ទីកន្លែងដែលមានមនុស្សច្រើនកុះករ ឬទីកន្លែងដែលអាជ្ញាធរម៉ាឡេស៊ី បានហាមឃាត់ជាបណ្តុះអាសន្ន។

ក្នុងករណីចំបាច់ សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖

  • អាជ្ញាធរម៉ាឡេស៊ី៖ 114, 03-88810200, 03-88810600, 03-88810700
  • ស្ថានឯកអគ្គរាជទូតខ្មែរ៖ 03-42571150, 017-792 368 (កិច្ចការកុងស៊ុល) និង 017 794 066 (កិច្ចការពលករ)។

សូមអានសេចក្តីជូនដំណឹង ខាងក្រោមនេះ៖

អត្ថបទទាក់ទង