ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរារៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​ និងបរិស្ថាន​ នៅមុខខាងលិចប្រាសាទព្រះខ័ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 40

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០​ ក្រុមការងារចម្រុះដឹកនាំដោយឯកឧត្តម​ យិត​ ចាន់ដារដ្ឋ​ អគ្គនាយករង​ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ហង់​ ពៅ​ អគ្គនាយកអាជ្ញាធរជាតិអប្សរា​ បានចុះរៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​ និងបរិស្ថាន​ នៅមុខខាងលិចប្រាសាទព្រះខ័ន​ ដេីម្បីលេីកកម្ពស់គុណតម្លៃរមណីយដ្ឋានអង្គរ​ និងសម្រួលដល់លំហូរទេសចរ។

ក្នុងនោះដោយមានការចូលរួម​និងឯកភាពពីអាជីវករនៅមុខប្រាសាទព្រះខ័ន​ ក្រុមការងារបានរំកិលតូបទាំងអស់ប្រវែង៦៥​ម៉ែត្រ​ ទទឹង៧​ម៉ែត្រ​ដែលស្ថិតនៅកៀកនឹងផ្លូវពេក​ ឱ្យខិតចូលទៅក្នុងប្រវែង២៥ម៉ែត្រពីចិញ្ចេីមថ្នល់​ ដេីម្បីទុកជាផ្លូវថ្មេីរជេីង​ ផ្លូវជិះកង់​រួមទាំងចំណតជំនួសការចតជាប់នឹងប្រាសាទ។

ទន្ទឹមនឹងនោះ​ ដោយមានកិច្ចសហការពីគ្រឹះស្ថានអង្គរ​ បង្គន់ចល័តមួយចំនួនក៏នឹងត្រូវបានដាក់នៅទីនេះសម្រាប់ទេសចរ​និងសាធារណជនផងដែរ។ រីឯបរិវេណមុខប្រាសាទនេះនឹងមានការដាំស្មៅឱ្យមានភាពបៃតងវិញផងដែរ​៕

អត្ថបទទាក់ទង