ខ្មែរប៉ុស្ដិ៍ Close

ត្រឹមឆ្នាំ២០២០ អាល្លឺម៉ង់ ផ្តល់ថវិកាជំនួយលើវិស័យសកម្មភាពមីននៅកម្ពុជាជាង ៦លានដុល្លារ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 55

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០ បានអនុញ្ញាតឱ្យលោក ស៊ី.ជី. គ្រីសចាន ប៊ែរហ្គ័រ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ឯកអគ្គរដ្ឋទូត បានលើកសរសើរចំពោះរចនាសម្ព័ន្ធ និងការចាត់តាំងដ៏ល្អសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា និងបានលើកពីសារសំខាន់ដែលរដ្ឋាភិបាលអាល្លឹម៉ង់ បន្តផ្តល់ជំនួយលើវិស័យនេះ គឺផ្តោតទៅលើការជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ នៅមូលដ្ឋានពិតប្រាកដដែលជាគ្រឹះនៃសេដ្ឋកិច្ចជាតិ។

ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ការគាំទ្រ តាមរយៈផ្តល់ជំនួយលើការងារបោសសម្អាតមីននាពេលកន្លងមក និងស្នើសុំឲ្យអាល្លឺម៉ង់ បង្កើនការជួយលើវិស័យមីនបន្ថែមទៀត ដើម្បីកម្ពុជាអាចសម្រេចបាននូវគោលដៅ គ្មានមីនត្រឹមឆ្នាំ២០២៥។

សូមបញ្ជាក់ថា គិតពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ អាល្លឺម៉ង់ ផ្តល់ថវិកាជំនួយលើវិស័យសកម្មភាពមីននៅកម្ពុជាប្រមាណជិត ៦លានអឺរ៉ូ ស្មើនឹង ៦,៦៣២,២៨០ដុល្លារ៕

អត្ថបទទាក់ទង