ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស មានសារៈសំខាន់ និងចាំបាច់ស្របពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកកំពុងប្រឈមបញ្ហាជាច្រើន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 89
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស មានសារៈសំខាន់ និងចាំបាច់ស្របពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកកំពុងប្រឈមបញ្ហាជាច្រើន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស មានសារៈសំខាន់ និងចាំបាច់ស្របពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកកំពុងប្រឈមបញ្ហាជាច្រើន

នៅថ្ងែទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងមហាសន្និបាតនៃកិច្ចប្រជុំកំពូលពិភពលោកគម្រប់១០០ឆ្នាំ និងកិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស មានសារៈសំខាន់ និងចាំបាច់ស្របពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកបចប្បន្នកំពុងប្រឈមបញ្ហាជាច្រើន ដែលកំពុងបង្កផលប៉ះពាល់ និងគំរាមដល់សន្តិភាព កំណើនសេដ្ឋកិច្ច វិបុលភាព និងភាពសុខុមរមនារបស់ប្រជាជនក្នុងពិភពលោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ប៉ុន្តែ សន្តិភាពសកលនាពេលបចប្បន្ននៅមានភាពផុយស្រួយ ដោសសារការវិវត្តទៅរកក្របខ័ណ្ឌពហុប៉ូល ការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាពនៃអំណាចសកល។ ជាក់ស្តែងពិភពលោកយើងកំពុងប្រឈមនិងសង្រា្គមពាណិជ្ជកម្មដ៏ស្រួចស្រាល និងអាចអូសបន្លាយរយៈពេលវែង ដែលបង្កើតជាហានិភ័យសេដ្ឋកិច្ច បង្កផលប៉ះពាល់ជាអវិជ្ជាមានដល់កំណើនសេដ្ឋកិច្ចសកលក្នុងរយៈពេលមធ្យម និងការអភិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចជារួម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តទៀតថា ការប្រែប្រួលអាកាសធាតុប៉ុន្មានឆ្នាំចុងក្រោយនេះ បានវិត្តទៅជាហានិភ័យដ៏ធំមួយ ដែលគំរាមកំហែងដល់ការអភិវឌ្ឍ និងសន្តិសុខដល់មនុស្សជាតិ។ ការកើនឡើងកំដៅភពផែនដី កំណើនជាលំដាប់នូវកម្ពស់ទឹកសមុទ្រ ការបាត់បង់ជីវចម្រុះ និងធនធានធម្មជាតិ គ្រោះធម្មជាតិកាន់តែធំ និងញឹកញប់ ព្រមទាំងការរាំងស្ងួត នឹងក្លាយជាប្រធានបទដែលប្រទេសជាច្រើននិងកំពុងជជែកដ៏ក្តៅគគុក និងមានទំនោរក្លាយជាមូលហែតុនៃជម្លោះរវាងប្រទេសនិងប្រទេសនាពេលអនាគត។ លោកបានបន្ថែមថា បញ្ហាទាំងនេះកំពុងបង្កឱ្យមានការព្រួយបារម្ភ បង្កើនភាពមិនប្រាកដប្រជា និងធ្វើឱ្យបាត់បង់ទំនុកចិត្តរវាងគ្នានិងគ្នាក្នុងកិច្ចសហប្រតិបត្តិការ និងចរភាពនៃការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។

លោកបានបញ្ជាក់បន្ថែមទៀតថា ក្នុងបរិការណ៍នេះ យើងត្រូវប្រកាន់យកនូវអភិក្រមមួយប្រកបដោយបរិយាប័ន្ន និងភាពគ្រប់ជ្រុងជ្រោយ ដើម្បីកសាងទំនុកចិត្ត និងការជឿជាក់រវាងគ្នាទៅវិញទៅមកក្នុងការដោះស្រាយរាល់បញ្ហា ក្នុងការធារនាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឃមនុស្សប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកល ដើម្បីសម្រេចបាននូវ សក្តានុពលពេញលេញរបស់ខ្លួនក្លាយជាពិភពលោកមួយដែលរុងរឿងយ៉ាងពិតប្រាកដ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងប្រជុំកំពូលពិភពលោកនេះ គឺជាវេទិការសំខាន់មួយដែលបង្កើតឱកាសសម្រាប់ថ្នាក់ដឹកនាំមកពីគ្រប់មជ្ឃដ្ឋានទាំងពីរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើការវិវឌ្ឍនៃស្ថានភាពតំបន់ និងសកល ដើម្បីចូលរួមចំណែករិះរកវិធានការដោះស្រាយបញ្ហាប្រឈមរួមរបស់យើង សំដៅរក្សាសន្តិភាព សន្តិសុខ និងចីរភាពនៃការអភិវឌ្ឍមនុស្សជាតិសម្រាប់ពិភពលោក៕

អត្ថបទទាក់ទង