ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ក្នុងកាលៈទេសៈណាក៏ដោយ ប្រជាពលរដ្ឋត្រូវនាំគ្នាក្រោកឡើងប្រឆាំងក្រុមអាសិរពិស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 57
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ក្នុងកាលៈទេសៈណាក៏ដោយ ប្រជាពលរដ្ឋត្រូវនាំគ្នាក្រោកឡើងប្រឆាំងក្រុមអាសិរពិស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ក្នុងកាលៈទេសៈណាក៏ដោយ ប្រជាពលរដ្ឋត្រូវនាំគ្នាក្រោកឡើងប្រឆាំងក្រុមអាសិរពិស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ក្នុងកាលៈទេសៈណាក៏ដោយ ប្រជាពលរដ្ឋត្រូវនាំគ្នាក្រោកឡើងប្រឆាំងក្រុមអាសិរពិស។

លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់។

លោកក៏បានបញ្ជាក់ទៅក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងថា ភាពជឿនលឿនរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ទោះពួកគេធ្វើអ្វីក៏គេដឹងដែរ ដែលក្នុងត្រឹម៨នាទី គេអាចចាប់បានទីតាំងដែលអ្នកនោះតាំងនៅ។ លោកបានបន្តថា មានអ្នកចោទលោកថា លោកយកលុយទិញ អតីតមន្រ្តីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ ១០-២០ម៉ឺនដុល្លារ។ លោកបានប្រាប់ទៅអ្នកទាំងនោះថា សូមគោរពសិទ្ធិអ្នកដែលគេចង់បានសិទ្ធិ។ លោកបន្តថា ការដែលអតីតមន្រ្តីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជារឿងរបស់គេ លោកពុំមានប្រាក់ ១០-២០ម៉ឺនដុល្លារទៅទិញនោះទេ ហើយធនធានមនុស្សរបស់គណបក្សប្រជាជនពុំទាន់ប្រើអស់សក្តានុពលដែរ៕

អត្ថបទទាក់ទង