ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង អញ្ជើញបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៉ីវិល លើកទី៤

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1360

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៉ីវិល លើកទី៤។ ពិធីនេះត្រូវបានធ្វើឡើងនៅ ទីស្ដីការក្រសួងមហាផ្ទៃ។

វេទិកានេះរៀបចំឡើង ដើម្បីបន្តពិនិត្យឡើងវិញនូវវឌ្ឍន៍ភាព នៃវេទិកាស្តីពីភាពជា ដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ ដែលបានរៀបចំឡើងកាលពីពេលកន្លងទៅ។

គួរជម្រាបថា បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ រួមទាំងសហគមន៍នានានៅមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ធរមាន ដោយគ្មានការហាមឃាត់ ឬរារាំង ហើយមិនតម្រូវឲ្យជូនដំណឹងជាមុន ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ ទៅអាជ្ញាធរមូលដ្ឋានឡើយ ៕

អត្ថបទទាក់ទង