ខ្មែរប៉ុស្ដិ៍ Close

មានគ្រោះរញ្ជួយដីកម្រិតស្រាល៣ករណីបានកើតឡើងនៅទីក្រុង Marion County រដ្ឋ Kansas

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 45
មានគ្រោះរញ្ជួយដីកម្រិតស្រាល៣ករណីបានកើតឡើងនៅទីក្រុង Marion County រដ្ឋ Kansas មានគ្រោះរញ្ជួយដីកម្រិតស្រាល៣ករណីបានកើតឡើងនៅទីក្រុង Marion County រដ្ឋ Kansas

កាលពីថ្ងៃពុធទី២៩ ខែមករាម្សិលមិញ មានគ្រោះរញ្ជួយដីកម្រិតមរណៈមួយបានកើតឡើងនៅតំបន់ការីប៊ីន ដែលប៉ះពាល់ទៅដល់ផ្នែកខ្លះនៃប្រទេសគុយបា ចាម៉ៃកា និងសហរដ្ឋអាមេរិក។

ជាមួយគ្នានោះដែរ ក៏មានការរាយការណ៍ថា ទីក្រុង Marion County នៃរដ្ឋ Kansas ក៏មានកើតឡើងនូវករណីរញ្ជួយកម្រិតស្រាលចំនួន៣លើកផងដែរនៅថ្ងៃជាមួយគ្នា។

ក្រុមការងារភូគព្ភសាស្ដ្រនៃរដ្ឋ Kansas បានធ្វើការកត់សម្គាល់នូវគ្រោះរញ្ជួយដីលើកទី១នៅវេលាម៉ោង ១១ៈ៤៥នាទីយប់ថ្ងៃអង្គារ ម៉ោងនៅក្នុងស្រុក ដែលមានកម្រិត៣.៣រិចទ័រ។ ការរញ្ជួយទី២កើតឡើងនៅវេលាម៉ោង ១២ៈ០៥នាទីអាធ្រាតឈានចូលថ្ងៃពុធ ម៉ោងនៅក្នុងស្រុក ដែលមានកម្រិត២.៧រិចទ័រ។ និងទី៣មានកម្រិត៣.៤រិចទ័រនៅម៉ោង ៥ៈ១៩រសៀល ម៉ោងនៅក្នុងស្រុក។

គួរជម្រាបថា គ្រោះរញ្ជួយដីកម្រិត៣.៤រិចទ័រ គឺជាកម្រិតខ្លាំងបំផុតទី២ក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង Marion County នៃរដ្ឋ Kansas នេះ ដែលកាលពីខែកញ្ញាឆ្នាំមុន មានរហូតដល់កម្រិត ៣.៦រិចទ័រ។

យោងតាមក្រុមការងារភូគព្ភសាស្ដ្រនៃរដ្ឋ Kansas មានគ្រោះរញ្ជួយដីដល់ទៅ១៤ដងក្នុងឆ្នាំ២០១៩ និង៦ដងក្នុងឆ្នាំ២០០០។

 

អត្ថបទទាក់ទង