ខ្មែរប៉ុស្ដិ៍ Close

ក្រសួងព័ត៌មាន ណែនាំឲ្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានច្បាស់ មុនជឿជាក់លើការផ្សព្វផ្សាយអំពីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 45

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានចេញសេចក្ដីជូនដំណឹង ដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន អំពីការឆ្លងរីករាលដាលជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019 nCoV) ត្រូវធ្វើការផ្ទៀងផ្ទាត់ប្រភពអោយបានច្បាស់លាស់មុននឹងចេញផ្សាយ។

តាមសេចក្តីជូនដំណឹង ក្រសួងព័ត៌មាន បានអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានច្បាស់លាស់ មុននឹងជឿជាក់ ក៏ដូចជាផ្សព្វផ្សាយនូវព័ត៌មានទាំងនោះ។

ក្រសួងបានបញ្ជាក់ទៀតថា ជនណាដែលផ្សព្វផ្សាយព័ត៌មាន ឬចែកចាយបន្តនូវព័ត៌មានមិនពិត ឬអង្គភាពសារព័ត៌មានដែលមិនព្រមកែតម្រូវនូវការផ្សាយព័ត៌មានមិនពិត នឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។

សូមអានខ្លឹមសារលម្អិតនៃសេចក្ដីជូនដំណឹងទាំងស្រុកដូចខាងក្រោម៖

អត្ថបទទាក់ទង