ហាងកាហ្វេ Starbucks និងMcDonald’s ខ្លះរបស់អាមេរិកត្រូវបានបិទនៅប្រទេសចិនដោយសារតែការផ្ទុះមេរោគសួត Coronavirus
ថ្មីៗនេះក្រោយពីមានការផ្ទុះមេរោគដ៏កាចសាហាវឈ្មោះ Coronavirus នៅទីក្រុងអូហាន(Wuhan) ប្រទេសចិនក្រុមហ៊ុនកាហ្វេអាមេរិក ដ៏ធំ Starbucks ត្រូវបានបិទទ្វាហាងរបស់ខ្លួនទាំងអស់ ហើយនិងបានផ្អាកដំណើរការដឹកជញ្ជូននៅក្នុងខេត្ត ហ៊ូបុី នៅក្នុងឱកាសបុណ្យនិទាឃរដូវខណៈដែលក្រុមហ៊ុន McDonald’s បានបិទភោជនីយដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នចំនួន៥ទីក្រុងនៅក្នុងខេត្តដោយសារតែមានការផ្ទុះមេរោគសួត Coronavirus ដែលបានរីករាលដាលយ៉ាងឆាប់រហ័ស។
យោងតាមStarbucks official ដែលបានបង្ហោះផ្សាយនៅលើបណ្តាញសង្គម Weibo របស់ប្រទេសចិន, ក្រុមហ៊ុន Starbucks បាននិយាយកាលពីថ្ងៃសោរ៍ថាការបិទហាងជាបណ្តោះអាសន្ននេះគឺដើម្បីជៀសវាងអំពីបញ្ហាឆ្លងមេរោគសួតនេះទៅដល់អតិថិជន និងបុគ្គលិករបស់ខ្លួនជាច្រើន។ ហើយក្រុមហ៊ុនបានធ្វើការបរិច្ឆាគថវិកាសប្បុរសធម៌ចំនួន ៣លានយ័ន ស្មើនឹង ៤៣២,៥០០ ដុល្លារអាមេរិក ទៅដល់កាកបាទក្រហមចិនសម្រាប់គ្រឿងបរិក្ខាពេទ្យ។ បើគិតសរុបហាងកាហ្វេ Starbucks នៅចិនដីគោកមានទៅដល់៤១២៥ហាងឯនោះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន McDonald’s កាលពីថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០១៩នេះថា ដំណើរការភោជនីយដ្ឋានទាំងអស់នៅទូទាំង៥ទីក្រុងបូករួមទាំងទីក្រុង អូហាន(Wuhan) ដែលជាទីក្រុងផ្ទុះមេរោគCoronavirus មុនគេបង្អស់ បានបិទទ្វារភ្លាមៗតែម្តង ដែលមានសរុបទៅដល់ជាង៣០០០ ហាងបើគិតត្រឹមចុងឆ្នាំ២០១៨។
ខេត្តហ៊ូបុី(Hubei)ជាខេត្តដែលមានប្រជាជនសរុបជាង៦០លាននាក់។
ប្រភព៖ www.cgtn.com