ខ្មែរប៉ុស្ដិ៍ Close

តុលាការ បន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា នាព្រឹកនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
តុលាការ បន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា នាព្រឹកនេះ តុលាការ បន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា នាព្រឹកនេះ

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បន្តបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។

នៅក្នុងសវនាការនេះ មានវត្តមានជនជាប់ចោទ កឹម សុខា, មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក គី តិច, មេធាវីរបស់ជនជាប់ចោទ រួមទាំងតំណាងទូត អង្គការសង្គមស៊ីវិល សមាគម និងអ្នកសារព័ត៌មានផងដែរ។

ក្នុងសវនាការរយៈពេល២ថ្ងៃ កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ តុលាការបានចោទសួរដេញដោលទៅលើជនជាប់ចោទ កឹម សុខា។ ជាមួយគ្នានេះ ក្នុងសវនាការនោះ លោក កឹម សុខា ក៏បានទទួលស្គាល់ថា សំឡេងរូបនៅក្នុងឃ្លឹប ដែលសារភាពអំពីការទទួលបញ្ជារបស់បរទេស គឺជាសំឡេង រូបរបស់លោកពិតប្រាកដមែន។

យ៉ាងណាក៏ដោយ មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានប្រកាសត្រៀមភស្ដុតាង ចំនួន៣វ៉ាលីធំៗថែមទៀត ដើម្បីដាក់បន្ទុកលើ លោក កឹម សុខា មិនឲ្យរើរួចពីទោសក្បត់ជាតិនោះឡើយ៕

អត្ថបទទាក់ទង