ខ្មែរប៉ុស្ដិ៍ Close

លោក កឹម សុខា ទទួលស្គាល់វីដេអូដែលនិយាយថា បរទេសបានបណ្ដុះបណ្ដាល និងបង្រៀន ជាវីដេអូរបស់លោកយ៉ាងពិតប្រាកដ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 41
លោក កឹម សុខា ទទួលស្គាល់វីដេអូដែលនិយាយថា បរទេសបានបណ្ដុះបណ្ដាល និងបង្រៀន ជាវីដេអូរបស់លោកយ៉ាងពិតប្រាកដ លោក កឹម សុខា ទទួលស្គាល់វីដេអូដែលនិយាយថា បរទេសបានបណ្ដុះបណ្ដាល និងបង្រៀន ជាវីដេអូរបស់លោកយ៉ាងពិតប្រាកដ

លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើកទី១ លើសំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា បានអះអាងថា ក្នុងសវនាការនាព្រឹកមិញ(ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០) នេះ លោក កឹម សុខា បានទទួលស្គាល់ថា វីដេអូដែលនិយាយអំពីដំណើររឿងបរទេស បានបណ្ដុះបណ្ដាល និងបង្រៀនលោកអំពីរបៀបនៃការផ្លាស់ប្ដូររបប គឺជាវីដេអូរបស់លោកយ៉ាងពិតប្រាកដ។

លោក គី តិច បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចចាក់ ភ័ស្ដុតាងដែលជាវីដេអូឃ្លឹបសំខាន់ដែលមានប្រសាសន៍របស់ លោក កឹម សុខា ពេលនោះលោក កឹម សុខា បានសម្រេចនៅចំពោះមុខក្រុមប្រឹក្សា នៅក្នុងសវនាការ គឺលោកទទួលស្គាល់សំឡេងរូបរបស់លោកនៅក្នុងឃ្លឹប ដែលក្រុមប្រឹក្សាជំនុំជម្រះបានចាក់ជូនអង្គសវនាការមើល គឺលោកទទួលស្គាល់សំឡេង រូបរបស់គាត់ពិតប្រាកដមែន»។

បន្ថែមពីនេះមេធាវី គី តិច បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការទទួលស្គាល់របស់លោក កឹម សុខា ក្រោយពីក្រុមប្រឹក្សាសម្រេចចាក់វីដេអូឃ្លឹបនេះនៅក្នុងអង្គសវនាការ ហើយវីដេអូនេះជាភ័ស្ដុតាងសំខាន់ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស»។ ទន្ទឹងនឹងការទទួលស្គាល់នេះ លោក កឹម សុខា បានបដិសេធចំណុចមួយនៅត្រង់ថា វីដេអូដែលចាក់នេះមិនគ្រប់ទេ ពោលបានកាត់ជាកំណត់ ខណៈដែលចំណុចសំខាន់មួយចំនួន ជាផលប្រយោជន៍សម្រាប់គាត់ គឺត្រូវបានកាត់ចេញ។ នេះជាអ្វីដែលលោក កឹម សុខា តវ៉ានៅបន្ទាប់ពីការចាក់វីដេអូឃ្លឹប។ ជាមួយគ្នានេះ លោក កឹម សុខា ឲ្យ USB ថ្មីមួយទៅក្រុមប្រឹក្សាជំនុំជម្រះ ដោយអះអាងថា ជាវីដេអូឃ្លឹបទាំងស្រុងរបស់លោក។

យ៉ាងណាមិញ បើតាមលោកមេធាវី គី តិច បានឲ្យដឹងថា សវនាការពេញមួយព្រឹកមិញនេះ មិនទាន់ចូលដល់ដំណាក់កាលអង្គសេចក្ដីនៅឡើយទេ ពោលក្រុមប្រឹក្សាជំនុំរឿងគ្រាន់តែសួរអំពីដំណើររឿងតែប៉ុណ្ណោះ ខណៈនៅរសៀលនឹងបន្ដសវនាការទៀត។

សូមរំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី៕

https://youtu.be/G5AtbqVaOKs

អត្ថបទទាក់ទង