ខ្មែរប៉ុស្ដិ៍ Close

លោក ចន ខឺរី ចោទលោកត្រាំថា «កុហកទាំងស្រុង» រឿងថាម៊ីស៊ីលរបស់អ៊ីរ៉ង់ជាប្រាក់ជំនួយក្នុងរដ្ឋការលោកអូបាម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
លោក ចន ខឺរី ចោទលោកត្រាំថា «កុហកទាំងស្រុង» រឿងថាម៊ីស៊ីលរបស់អ៊ីរ៉ង់ជាប្រាក់ជំនួយក្នុងរដ្ឋការលោកអូបាម៉ា លោក ចន ខឺរី ចោទលោកត្រាំថា «កុហកទាំងស្រុង» រឿងថាម៊ីស៊ីលរបស់អ៊ីរ៉ង់ជាប្រាក់ជំនួយក្នុងរដ្ឋការលោកអូបាម៉ា

លោក ចន ខឺរី អតីតរដ្ឋមន្រ្តីការបរទេសក្នុងរដ្ឋការលោកអូបាម៉ា បានចេញមុខឆ្លើយតបទៅនឹងការចោទប្រកាន់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ថាមីស៊ីលដែលអ៊ីរ៉ង់បានប្រើប្រាស់ដើម្បីបាញ់មកលើទាហានអាមេរិក្នុងទឹកដីអ៊ីរ៉ាក់កាលពីម្សិលមិញ គឺជាប្រាក់ជំនួយរបស់រដ្ឋការលោកអូបាម៉ា។

ឆ្លើយតបក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ MSNBC លោក ចនខឺរី ចាត់ទុកការលើកឡើងរបស់លោកត្រាំថាជាការ «កុហកទាំងស្រុង»។ លោកបានលើកឡើងថា ទឹកប្រាក់ទាំង ១៥០ ប៊ីលានដុល្លារដែលអាមេរិកផ្ដល់ទៅអ៊ីរ៉ង់នោះ គឺដោយសារតែអ៊ីរ៉ង់បានប្ដឹងអាមេរិក ហើយអាមេរិកបានចាញ់ក្ដី និងតម្រូវអោយបង់ជាសំណងទៅកាន់អ៊ីរ៉ង់វិញ។

លោកបានបន្ថែមថា ការពិតទៅប្រជាជនអាមេរិកត្រូវបង់សំណងព្រមទាំងការប្រាក់ទៅកាន់ប្រជាជនអ៊ីរ៉ង់ជារៀងរាល់ថ្ងៃដែលនឹងកើនឡើងច្រើនជាងនោះទៅទៀត ប៉ុន្តែរដ្ឋការរបស់លោកអូបាម៉ាបានចចារមកបង់ត្រឺមតែ១៥០ប៊ីលានដុល្លារវិញ ហើយខណៈពេលនោះក៏មានការបន្ថែមនូវទណ្ឌកម្មនានាបន្ថែមទៀតទៅលើអ៊ីរ៉ង់ផងដែរ ដែលមានដូចជា ការដាក់ទណ្ឌកម្មទៅលើការមិនគោរពសិទ្ធិមនុស្ស ការបញ្ជូនអាវុធទៅប្រទេសយេមែន ការគាំទ្រក្រុមឧទ្ទាមហេសប៊ូឡា រួមទាំងទណ្ឌកម្មលើឥរិយាបទចចេសរឹងរូសលើកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះផងដែរ។

លោកបន្តថា រឿងដែលស្មុគស្មាញជាងគេបំផុតដែលរដ្ឋការរបស់លោកអូបាម៉ាត្រូវធ្វើគឺការធ្វើអោយអ៊ីរ៉ង់បោះបង់ចោលកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ ហើយបន្ទាប់មកទើបបញ្ហាផ្សេងៗទៀតខាងលើងាយស្រួលដោះស្រាយ។ លោកថា រដ្ឋការជំនាន់នោះបានទាញយកប្រទេសបារាំង អង់គ្លេស អាឡឺម៉ង់ មកខាងអាមេរិកដើម្បីមានប្រៀបលើតុចចារ ប៉ុន្តែរដ្ឋការរបស់លោកត្រាំបានធ្វើអោយអាមេរិកឃ្លាតឆ្ងាយពីសម្ព័ន្ធមិត្តទាំងនោះ ហើយបែរជាទៅចាប់លោក ពូទីន ទៅវិញ។

លោកបានគូសបញ្ជាក់ថា អាមេរិកនឹងមិនមានសុវត្ថិភាពឡើយនៅក្រោមការដឹកនាំរបស់រដ្ឋការលោក ដូណាល់ ត្រាំ។

 

អត្ថបទទាក់ទង