ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការជួយប្រជាពលរដ្ឋឱ្យមានភ្នែកភ្លឺឡើងវិញគឺជាការងារមនុស្សធម៌មួយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការជួយប្រជាពលរដ្ឋឱ្យមានភ្នែកភ្លឺឡើងវិញគឺជាការងារមនុស្សធម៌មួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការជួយប្រជាពលរដ្ឋឱ្យមានភ្នែកភ្លឺឡើងវិញគឺជាការងារមនុស្សធម៌មួយ

នៅវិមានសន្តិភាព រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក លឿង ជុនយីង អនុប្រធានគណៈក​ម្ម​ការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់និងផ្លូវនៃទីក្រុងហុងកុង ប្រទេសចិន។ ក្នុងជំនួបនេះ លោក លឿង ជុនយីង បានគោរពរាយ​ការ​ណ៍ជូនលោកនាយករដ្ឋមន្ត្រីថា លោកបានមកកាន់ប្រទេ​សកម្ពុជាជាច្រើនដងមកហើយ ហើយលើ កទី២នេះ លោកបាននាំគ្រូពេទ្យស្ម័គ្រចិត្តមកជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបញ្ហាភ្នែកនៅខេត្តកំពង់ចា មហើយគោលដៅបន្ទាប់គឺខេត្តត្បូងឃ្មុំ។

លោក បានពិនិត្យឃើញថាប្រជាជនកម្ពុជាមានបញ្ហាភ្នែកកើតកន្ទុយថ្លែនច្រើន និងបញ្ហាភ្នែកដ៏ទៃទៀត ក្នុងន័យនេះ លោក ក៏បានរៀបចំឲ្យមានមជ្ឈមណ្ឌលដើម្បីធ្វើយ៉ា​ងណាជួយដល់ប្រជាពលរដ្ឋខេត្តកំពង់ចាមដែលមានប​ញ្ហាភ្នែកឱ្យជាសះស្បើយទាំងអស់គ្នា។ លោក បានមាន​ប្រសាសន៍ថា ការព្យាបាលភ្នែកកន្ទុយថ្លែននោះគឺជាការងាយបំផុត មិនមានគ្រោះថ្នាក់ ហើយមិនមានការឈឺ​ចាប់នោះទេ និយាយរួមការងារនេះគឺជាការងារមិនគួរឲ្យមាន ការព្រួយបារម្ភនោះទេ តែជាការងារដែលគ្រូពេទ្យជាច្រើនបានធ្វើទទួលបានជោគជ័យ១០០%ផងដែរ។

លោក លឿង ជុនយីង បានលើកឡើងថា ក្នុងរយៈពេ​ល​៩ខែកន្លងមកនេះ ក្រុមគ្រូពេទ្យមានពេទ្យចំនួន១២នាក់ ដែលប្រចាំការនៅខេត្តកំពង់ចាម ហើយរហូតមកដល់ថ្ងៃ​សុក្រកន្លងមកនេះ គឺបេសកកម្មបានបញ្ចប់ទទួលបាននូវភាពជោគជ័យគឺអ្នកជំងឺប្រមាណជា៨២០៨នាក់ ទូ​ទាំងខេត្តមានបញ្ហាភ្នែកកើតកន្ទុយថ្លែននោះ ហើយទទួ​ល​បា​ននូវការព្យាបាល និងជាសះស្បើយ។ លោកបានបន្តទៀ​តថា អ្វីដែលក្រុមគ្រូពេទ្យធ្វើនៅពេលនេះទី១)​ ប​ម្រើការ​ងារមនុស្សធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ទី២) ជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនស្របទៅនឹងគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិ​ន។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជុនយីង ក៏ដូចជាក្រុមការងារ និងគ្រូពេទ្យទាំងអស់ដែលបានផ្ដល់ការបរិច្ចាគ ដើម្បីបម្រើផលប្រយោជន៍មនុស្សធម៌ដល់ប្រជាពលរដ្ឋកម្ពុជា។ លោកបានមានប្រសាសន៍ថា ខេត្តកំពង់ចាមគឺជាខេត្តមួយ ដែលកាលពីដើមឡើយមានខេត្តត្បូងឃ្មុំរួមបញ្ចូលដែរ ប៉ុន្តែក្រោយមកត្រូវបំបែកជាពីរខេត្តផ្សេងគ្នា។ ដោយឡែកការទាក់ទងទៅនឹងការព្យាបាលជំងឺភ្នែកជាបន្តទៀតទៅដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង សម្ដេចតេជោបានមានប្រសាសន៍ថាទីនោះក៏ជាទីតាំងល្អដែរ ហើយគប្បីណាជួយដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ខេត្តព្រៃវែងផងដែររួមមានខេត្តត្បូងឃ្មុំ និងខេត្ត​ស្វាយរៀងជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ការជួយប្រ ជាពលរដ្ឋយើងឱ្យមានភ្នែកភ្លឺឡើងវិញនេះគឺជាការងារមនុស្សធម៌មួយ ហើយលោកយល់ច្បាស់នូវអារម្មណ៍ដែ​លប្រជាពលរដ្ឋទទួលបានភ្នែកភ្លឺមកវិញនេះ។​ លោក​ ក៏បា​នមានប្រសាសន៍ថា តាមព្រះពុទ្ធសាសនា ការធ្វើអំពើល្អតែងតែបានបុណ្យកុសលច្រើនណាស់។ ក្នុងន័យនេះ លោក ជួសមុខឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានទទួលព្យាបាលភ្នែកភ្លឺឡើងវិញ សូមថ្លែងអំណរគុណចំ​ពោះលោក និងក្រុមការងារ និងអ្នកឧបត្ថម្ភទាំងឡាយដែ​លបានជួយព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទទាក់ទង