ខ្មែរប៉ុស្ដិ៍ Close

បទអត្ថាធិប្បាយ៖ ភរខាងលើ បោកខាងក្រោម!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 45
បទអត្ថាធិប្បាយ៖ ភរខាងលើ បោកខាងក្រោម! បទអត្ថាធិប្បាយ៖ ភរខាងលើ បោកខាងក្រោម!

បន្ទាប់ពីបរាជ័យនៃផែនការវិលត្រឡប់ចូលស្រុក ៩ វិច្ឆិកា ២០១៩ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល​​​ស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមក មេភរមេបោក សម រង្ស៊ី កា​ន់តែបង្ហា​ញ​​​​សាធារណៈជនថាខ្លួនកាន់តែអស់តម្លៃច្រើនឡើងៗនៅក្នុងចំណោមអ្នកគាំទ្ររបស់ខ្លួនទាំ​ង​ក្នុងនិងក្រៅប្រទេស។ នេះជាការពិតដែល​យើងមើលឃើញគ្រប់គ្នា នៅក្នុងជីវិតនយោបាយរបស់ សម រង្ស៊ី គឺមានតែការភូតកុហក បោកប្រាស់ អ្នកគាំទ្ររបស់ខ្លួនដូចជា៖ បោកលុយមូលនិធិ បោកអ្នកគាំទ្រនៅក្រៅប្រទេសដើម្បីរៃអង្គាសប្រាក់យកមកចាយ​វាយផ្ទាល់ខ្លួន បោកអ្នកគាំទ្រឱ្យជាប់គុកច្រវ៉ាក់ជាដើម។
នៅក្នុងផែនការវិលត្រឡប់ចូលស្រុករបស់ខ្លួន មេបោក សម រង្ស៊ី បានចំណេញប្រាក់មិនស្ទើរឡើយដែលខ្លួនបានដើររៃអង្គាសដូចជា៖ បុណ្យផ្កាប្រាក់ បុណ្យភ្ជុំបិណ្ឌ និងលុយឧបត្ថម្ភពីវេ​ទិកាផ្សេងៗក្រោ​​មហេតុផលសម្រាប់ចំណាយដើម្បីចូលស្រុក ប៉ុន្តែតាមការពិតគឺខ្លួនមិនមានចេ​តនាចូលស្រុកពិតប្រាកដឡើយពោលគឺយកលុយទាំងនោះដើម្បីមកចា​យវាយហ៊ឺហាផ្ទាល់ខ្លួ​នតែប៉ុណ្ណោះរឿងអីថាចូលមកជាប់គុកនៅកម្ពុជាទាំងវ័យចាស់ជរាបែបនេះ។ បើគាត់ពិតជាច​ង់ចូ​ល​​មែនច្បាស់ជាអាចទៅរួចព្រោះគាត់អះអាងថា មានកម្មករខ្មែរនៅថៃជាង២លាននាក់អមដំ​ណើរគាត់ កងកម្លាំងបន្តិចបន្តួចនៅតាមព្រំដែនពិតជាទប់មិនជាប់ឡើយជាមួយនឹងក​ម្លាំ​ងក​ម្មកររាប់លាននាក់ដែលត្រូវគាត់អះអាងថាដូចជាស៊ូណាមីនោះប៉ុន្តែកុំថាឡើយ២លាននាក់សូម្បីតែ២០នាក់ក៏គ្មានដែរ។
ដោយសារតែជាមនុស្សពូកែបោកប្រាស់និងញុះញង់ដូចនេះហើយ ទើប សម រង្ស៊ី មិនត្រូវបានបរទេស​ស្វាគមន៍នោះឡើយសូម្បីតែប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក៏គេមិនស្វាគមន៍ហើ​យគេអនុញាតិឱ្យ​ជួបនោះគ្រាន់តែជាលក្ខណៈបុគ្គលតែប៉ុណ្ណោះសូម្បីតែនៅក្នុងកិច្ចប្រជុំអន្តរសភាក៏គេមិនឱ្យបុគ្គលនេះចូលមកញុះញង់ឡើយព្រមទាំងបណ្តេញចេញយ៉ាងអាម៉ាស់ជាទីបំផុត។ រហូតមកដល់ពេលនេះ បរទេសចាត់ទុកសម រង្ស៊ី គ្រាន់តែជាកូនអុក ឬក៏ជាក្រដាសអនាម័យ (Toilet paper) ដែលគេប្រើប្រាស់ក្នុងបង្គន់ក្រោយបន្ទោរបង់តែប៉ុណ្ណោះ។
ពេលនេះ សម រង្ស៊ី បរាជ័យងើបមុខមិនរួច ដោយសារតែភាពកំសាករបស់ខ្លួនដែលមិនហ៊ានវិលចូលស្រុកដូចខ្លួនបានសន្យា និងបានបោកប្រាស់សកម្មជន និងអ្នកគាំទ្ររបស់ខ្លួនម្តងហើ​យម្តងទៀត។ ជីវិតនយោបាយចុងក្រោយរបស់សម រង្ស៊ី ត្រូវបានបញ្ចប់ហើយដោយសារតែខ្លួនបានដើរហួសបន្ទាត់ក្រហមដោយការប្រមាថព្រះមហាក្សត្រដែលជាទីគោរពសក្ការៈរបស់ប្រជារាស្រ្តខ្មែរទាំងអស់ និងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សរុបមក ពាក្យពីរឃ្លាយ៉ាងខ្លីនេះល្មមគ្រប់គ្រាន់ក្នុងការរៀបរាប់ពីចរិតលក្ខណៈរបស់ សម រង្ស៊ី គឺ «ភរខាងលើ បោកខាងក្រោម»។ ភរខាងលើនោះ គឺការកុហកញុះញង់អ្នកគាំទ្រនៅបរទេសដើម្បីបានរៃអង្គាសប្រាក់យកមកចាយវាយហ៊ឺហាផ្ទាល់ខ្លួន ចំណែកបោកខាងក្រោមនោះ គឺកា​របោកប្រាស់សកម្មជននិងអ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសឱ្យជាប់គុកជំនួសខ្លួន៕

ដោយ៖ សារ៉ាដា

អត្ថបទទាក់ទង