ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ទោះបី សម រង្ស៉ី ទៅដល់ម៉ាឡេស៊ី ក៏មិនអាចស្តារបរាជ័យរបស់ខ្លួនបានឡើយ ព្រោះខ្វះអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 78
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ទោះបី សម រង្ស៉ី ទៅដល់ម៉ាឡេស៊ី ក៏មិនអាចស្តារបរាជ័យរបស់ខ្លួនបានឡើយ ព្រោះខ្វះអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ទោះបី សម រង្ស៉ី ទៅដល់ម៉ាឡេស៊ី ក៏មិនអាចស្តារបរាជ័យរបស់ខ្លួនបានឡើយ ព្រោះខ្វះអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា លោក សម រង្ស៉ី និងមេដឹកនាំឧទ្ទាមសំខាន់ៗ មិនអាចស្តារបរាជ័យរបស់ខ្លួន ដែលសន្យាថាមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩បានឡើយ ទោះបីជាលោកបានទៅដល់ម៉ាឡេស៊ី នៅថ្ងៃសៅរ៍នេះ ដោយប្រើប្រាស់លិខិតឆ្លងដែនបរទេស និងទិដ្ឋាការទេសចរក៏ដោយ។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបី សម រង្ស៉ី និងមេដឹកនាំសំខាន់ៗ បានមកដល់ប្រទេសក្នុងតំបន់តាមលិខិតឆ្លងដែនបរទេស និងទិដ្ឋាការទេសចរណ៍ក៏ដោយ ក៏មិនអាចស្តារបរាជ័យបានដែរ ព្រោះខ្វះអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស»

លោក សម រង្ស៉ី បានចេញពីបារាំង ហើយទៅដល់ព្រលានយន្តហោះនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅម៉ោង៣៖៥០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នៅពេលទៅដល់ព្រលានយន្តហោះម៉ាឡេស៊ី លោកត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ម៉ាឡេស៊ីឃាត់ខ្លួន និងបានដាក់បំរាម ឱ្យលោកនៅម៉ាឡេស៊ីសម្រាប់តែធ្វើដំណើរទេសចរប៉ុណ្ណោះ និងបានហាមមិនឱ្យធ្វើសកម្មភាពនយោបាយនៅប្រទេសម៉ាឡេស៊ីជាដាច់ខាត។

ទណ្ឌិត សម រង្ស៉ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្រ្ដីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានប្រាប់ឲ្យដឹងថា គិតមកត្រឹមម៉ោង៤៖០០នាទីរសៀលថ្ងៃទី០៩ ខែវិច្ឆិកានេះ ស្ថានភាពសន្ដិសុខនៅប្រទេសកម្ពុជា ពោលទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ពិសេសនៅតាមខ្សែបន្ទាប់ព្រំដែន ជាពិសេសស្ថានភាពនៅតំបន់ប៉ោយប៉ែត គឺមានស្ថានភាពល្អដូចធម្មតា ហើយប្រជាពលរដ្ឋកំពុងសប្បាយរីករាយ ក្នុងការទទួលទានអំបុក។

បន្ទាប់ពីបរាជ័យក្នុងផែនការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមឧទ្ទាម សម រង្ស៉ី នោះ នៅថ្ងៃនេះសមាជិកដែលមានបំណងចូលរួមជាមួយក្រុមឧទ្ទាម បាននាំគ្នាចូលមកសារភាពកំហុសកាន់តែច្រើន។ ដោយឡែកចំពោះក្រុមទេសចរបាតុករ ដែលបានធ្វើដំណើរមកចាំទទួលមេដឹកនាំក្រុមឧទ្ទាម នៅតាមព្រំដែនក៏បានវិលត្រឡប់ជាបណ្ដើរៗវិញហើយ។

លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានប្រកាសថា នឹងមិនអនុញ្ញាតឱ្យលោក សម រង្ស៉ី ប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសកម្ពុជាឡើយ។

ដោយឡែកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ ក៏បានអះអាងដែរថា ម៉ាឡេស៊ីនឹងមិនអនុញ្ញាតឱ្យក្រុមណាមួយ ដោយសំដៅលើ លោក សម រង្ស៉ី ធ្វើសកម្មភាពប្រឆាំងនឹងប្រទេសណាមួយជាសមាជិកអាស៊ានឡើយ៕

អត្ថបទទាក់ទង