ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តតាកែវ អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវរួមគ្នាប្តេជ្ញាថែរក្សាសន្តិភាពដែលកំពុងតែមានដូចសព្វថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 8
អភិបាលខេត្តតាកែវ  អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវរួមគ្នាប្តេជ្ញាថែរក្សាសន្តិភាពដែលកំពុងតែមានដូចសព្វថ្ងៃនេះ អភិបាលខេត្តតាកែវ អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវរួមគ្នាប្តេជ្ញាថែរក្សាសន្តិភាពដែលកំពុងតែមានដូចសព្វថ្ងៃនេះ

រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាមួយចំនួន ជូនកម្លាំងកងរាជអាវុធហត្ថខេត្ត នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះផងដែរ លោក ក៏បានប្រសាសន៍អំពាវនាវឲ្យកងកម្លាំង ប្រដាប់អាវុធទាំងអស់ត្រូវរួមគ្នាប្តេជ្ញាថែរក្សាសន្តិភាពដែលកំពុងតែមានដូចសព្វថ្ងៃនេះឲ្យបានជាដាច់ខាត ហើយការពាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ និងប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល ឬក្រុមដែលចង់បង្កអស្ថេរភាពសង្គម ដោយមិនអោយក្រុមនេះ ធ្វើអ្វីបានជាដាច់ខាត ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងរក្សានូវសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។

សម្ភារៈដែលយកមកប្រគល់ជូននាឱកាសនោះផងដែរ រួមមាន៖ អង្ករ ៦០០គីឡូ ទឹកក្រូច ៥០កេស ទឹកបរិសុទ្ធ ៥០កេស និងថវិកាមួយចំនួនផងដែរ៕

អត្ថបទទាក់ទង