ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក​ ថ្ងៃស្អែកនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 17
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក​ ថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក​ ថ្ងៃស្អែកនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់ចីរភាព” នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាការតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា (Prayut Chan-0-cha)។

ក្នុងការអញ្ចើញចូលរួមនេះ នឹងមានការចូលរួមអមដំណើរដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួម៖

  • កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥
  • កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២
  • កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦
  • កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០
  • កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២
  • កិច្ចប្រជុំកំពូលអាស៊ាន-​សហរដ្ឋអាមេរិក លើកទី៧
  • កិច្ចប្រជុំកំពូលអាស៊ីបូពា៌ លើកទី១៤
  • កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២
  • កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានផងដែរ។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖