ខ្មែរប៉ុស្ដិ៍ Close

ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិដូង បានចេញមកបំភ្លឺ និងបដិសេធចោលទាំងស្រុង ចំពោះព័ត៌មាន ដែលថាប្រជាពលរដ្ឋខ្មែរជាច្រើនវិលត្រឡប់ចូលមកកម្ពុជាវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 472

ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងខេត្តបាត់ដំបង បានចេញមកបំភ្លឺ និងធ្វើការបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានមួយចំនួន ដែលផ្សាយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ថាមានពលរដ្ឋខ្មែរជាច្រើនវិលត្រឡប់ ចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិនេះ ឆ្នាំ២០១៩ ដែលនាំឲ្យមហាជនមានការភាន់ច្រឡំ។តាមរយៈសេចក្ដីបំភ្លឺរបស់ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិដូង ចេញផ្សាយនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងសេចក្តីបំភ្លឺនេះក៏បានបញ្ជាក់ថា សារព័ត៌មាននោះ បានយករូបភាពចាស់ ដែលប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីឆ្នាំ២០១៨។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ផាត សុផាន់ណា នាយប៉ុស្ដិ៍នគរបាលច្រកទា្វរព្រំដែនអន្ដរជាតិដូង ក៏បានអំពាវនាវដល់គ្រប់បណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ មេត្ដាកុំចុះផ្សាយនូវព័ត៌មានដែលមិនពិត និងមានប្រភពព័ត៌មានមិនច្បាស់លាស់ ដែលនាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសស្ថាប័នមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីបំភ្លឺទាំងស្រុងខាងក្រោម៖

អត្ថបទទាក់ទង