ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីឡាវយកចិត្តទុកដាក់ពង្រីកការវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៃប្រទេសទាំងពីរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 59
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីឡាវយកចិត្តទុកដាក់ពង្រីកការវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៃប្រទេសទាំងពីរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីឡាវយកចិត្តទុកដាក់ពង្រីកការវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៃប្រទេសទាំងពីរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោក ខាំផាន់ ភុំម៉ាថាត (Khamphanh Phommathat) សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក ខាំផាន់ បានសម្តែងនូវអំណរសាទរចំពោះការរីកចម្រើន និងការអភិវឌ្ឍដ៏ប្រសើររបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខបក្ស ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល។

លោក ខាំផាន់ ភុំម៉ាថាត ក៏បានជម្រាបលោកនាយករដ្ឋមន្ត្រីដែរថា ថ្នាក់ដឹកនាំឡាវ ក៏ដូចជាប្រជាជនឡាវ រីករាយ និងអបអរសាទរយ៉ាងខ្លាំង ចំពោះការលើកតម្កើង ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលថ្មីៗនេះ។

មន្ត្រីជាន់ខ្ពស់បក្សប្រជាជនបដិវត្តន៍ឡាវ បានបន្ថែមថាក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានៅពេលនេះ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត ស្របតាមកម្រិត នៃទំនាក់ទំនងប្រទេសទាំងពីរ។ ជាពិសេសជំរុញការងារ ដែលបានចុះហត្ថលេខាហើយ រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរឱ្យមានដំណើរការទៅមុខ និងទទួលបានជោគជ័យ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា លោកពិតជារីករាយយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីសូលីត កាលពីខែកញ្ញាកន្លងមកទៅនេះ ដោយបានលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងឡាវ ឲ្យទៅជាទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នៅក្នុងដំណើរទស្សនកិច្ចនោះផងដែរ ក៏បានជំរុញទំនាក់ទំនងនេះ ដើម្បីធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការវិនិយោគលើវិស័យអគ្គិសនី ជាពិសេសការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា។ លោក បានលើកទឹកចិត្តឱ្យកម្ពុជា-ឡាវ យកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគលើវិស័យអគ្គិសនី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យប្រទេសទាំងពីរពិនិត្យមើលលទ្ធភាពមើលសក្ដានុពលផ្សេងទៀត ដែលប្រទេសទាំងពីរអាចសហកាគ្នាបាន ក្នុងន័យជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យស្របតាមអ្វីដែលថ្នាក់ដឹកនាំបានលើកឡើងនូវកម្រិតនៃទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះ៕

អត្ថបទទាក់ទង