ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីហុងគ្រី សន្យាបញ្ជូនអ្នកជំនាញមកជួយកម្ពុជាលើបញ្ហាទឹកស្អាត សំរាមសំណល់រឹង និងសំ​ណល់រាវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31
ប្រធានាធិបតីហុងគ្រី សន្យាបញ្ជូនអ្នកជំនាញមកជួយកម្ពុជាលើបញ្ហាទឹកស្អាត សំរាមសំណល់រឹង និងសំ​ណល់រាវ ប្រធានាធិបតីហុងគ្រី សន្យាបញ្ជូនអ្នកជំនាញមកជួយកម្ពុជាលើបញ្ហាទឹកស្អាត សំរាមសំណល់រឹង និងសំ​ណល់រាវ

ក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃប្រទេស ហុងគ្រី បានសន្យាបញ្ជូននូវអ្នកជំនាញមកជួយកម្ពុជា លើបញ្ហាទឹកស្អាត និងការកំណល់រឹងរាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀត។

លោក Janos Ader ក៏បានបង្ហាញពីការចូលរួមរបស់ហុងគ្រីជាមួយនឹងការអភិវឌ្ឍរបស់កម្ពុជានោះ គឺលោកនឹងបញ្ជូនអ្នកជំនាញការរបស់ហុងគ្រី ដើម្បីមកជួយកម្ពុជា ក្នុងការសិក្សាលើបញ្ហាទឹកស្អាត លើបញ្ហាសំរាម ទាំងសំរាមសំណល់រឹង និងសំណល់រាវ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង។

លោកប្រធានាធិបតីហុងគ្រី បានលើកឡើងទៀតថា បន្ទាប់ពីការសិក្សាហើយក្រុមអ្នកជំនាញរបស់ហុងគ្រី នឹងផ្ដល់ជូននូវបច្ចេកវិទ្យា ណែនាំជូននូវបច្ចេកវិទ្យា និងដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់រាវនៅកម្ពុជាផងដែរ៕

អត្ថបទទាក់ទង