ខ្មែរប៉ុស្ដិ៍ Close

អតីតប្រធាន CNRP ម្នាក់ នៅខេត្តតាកែវ ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ព្រោះមិនចង់ពាក់ព័ន្ធនឹងរឿងរដ្ឋប្រហាររបស់ឧក្រិដ្ឋជន សម រង្ស៉ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 15
អតីតប្រធាន CNRP ម្នាក់ នៅខេត្តតាកែវ ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ព្រោះមិនចង់ពាក់ព័ន្ធនឹងរឿងរដ្ឋប្រហាររបស់ឧក្រិដ្ឋជន សម រង្ស៉ី អតីតប្រធាន CNRP ម្នាក់ នៅខេត្តតាកែវ ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ព្រោះមិនចង់ពាក់ព័ន្ធនឹងរឿងរដ្ឋប្រហាររបស់ឧក្រិដ្ឋជន សម រង្ស៉ី

លោក មូល ប៊យ អតីតប្រធានគណបក្សសង្គ្រោះជាតិម្នាក់នៅឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានមើលឃើញ សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បាននិងកំពុងប្រព្រឹត្តទង្វើក្បត់ជាតិ តាមរយៈការប្រមាថព្រះមហាក្សត្រ បង្កចលាចលក្នុងសង្គម ជាពិសេសបានគៀងគរ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ។

លោក មូល ប៊យ បានថ្លែងថា ក្នុងពេលអតីតកាលដែលលោកចូលរួមជាមួយអតីតគណបក្សសង្គ្រោះជាតិ គឺដោយសារតែចាញ់បោកគោលនយោបាយ ប្រជាភិថុតរបស់គណបក្សនេះ ប៉ុន្តែក្រោយពីការសង្កេតមើលកន្លងមក ឃើញនូវសកម្មភាពអវិជ្ជមាន និងទង្វើក្បត់ជាតិ ព្រមទាំងជម្លោះផ្ទៃក្នុងគណបក្សនេះជាប្រចាំ ទើបធ្វើឲ្យលោកសម្រេចចិត្តដូច្នេះ។

លើសពីនេះទៅទៀត លោកបានបន្តថា ការសម្រេចចិត្តដើរចេញពីអតីតគណបក្សសង្រ្គោះជាតិ គឺដើម្បីមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយបានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនរុងរឿងរហូតមកដល់បច្ចុប្បន្ននេះ៕

អត្ថបទទាក់ទង