ខ្មែរប៉ុស្ដិ៍ Close

លោក ដួង តារា បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានចេញសារពាក់ព័ន្ធរឿងសំរាមនៅខេត្តកណ្តាលនោះទេ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 157
លោក ដួង តារា បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានចេញសារពាក់ព័ន្ធរឿងសំរាមនៅខេត្តកណ្តាលនោះទេ លោក ដួង តារា បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានចេញសារពាក់ព័ន្ធរឿងសំរាមនៅខេត្តកណ្តាលនោះទេ

លោក ដួង តារា អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានចេញសារពាក់ព័ន្ធបញ្ហាសំរាមនៅខេត្តកណ្តាលនោះទេ។

លោកបានចេញមកបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីមានជនទុច្ចរិត បានកាត់តរូបភាពសំរាមមួយសន្លឹកដែលមានការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានសរសេរ «រូបភាពនេះ ត្រូវជនអគតិ ពួកប្រឆាំងវាមិនយល់ទបើយកមកផុសបង្អាប់កិត្តិយសពលរដ្ឋខ្លួន។ បើយើងមើលមួយផ្លូវទៀត គឺដោយសារការដឹកនាំរបស់ខ្ញុំជាង៣០ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជារីកចម្រើនសំបូរសប្បាយ ពលរដ្ឋសំបូរហូបចុក ហូរហៀរ បរិបូរណ៍ ទើបធ្វើឱ្យសំរាមកើនឡើង»។

លោក ដួង តារា បានបញ្ជាក់ថា «នេះមិនមែនជាសាររបស់សម្តេចតេជោនោះទេ។ វាជាការរៀបចំកាត់តរបស់ក្រុមជនទុច្ចរិតធ្វើឡើងក្នុងចេតនាមិនល្អណាមួយ។ សម្តេចលោកមិនបានចេញសារបែបនេះនោះទេ»៕

 

អត្ថបទទាក់ទង