ខ្មែរប៉ុស្ដិ៍ Close

    នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ៖ ​សន្តិភាពមានតម្លៃណាស់ យើងរួមគ្នាការពារ​ ថែរក្សា​បន្តទៅទៀត​ដោយកុំជឿការឃោសនាបំផ្លាញសន្តិភាព

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 992
    នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ៖ ​សន្តិភាពមានតម្លៃណាស់ យើងរួមគ្នាការពារ​ ថែរក្សា​បន្តទៅទៀត​ដោយកុំជឿការឃោសនាបំផ្លាញសន្តិភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ៖ ​សន្តិភាពមានតម្លៃណាស់ យើងរួមគ្នាការពារ​ ថែរក្សា​បន្តទៅទៀត​ដោយកុំជឿការឃោសនាបំផ្លាញសន្តិភាព

    នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង១,០០០នាក់។

    ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៃមហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលទទួលរងគ្រោះដោយសារទឹកជំនន់នាពេលនេះ និងបានចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតម្រូវឲ្យមានការដោះស្រាយក៏ដោយ។

    ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តទៀតថា សន្តិភាពមានតម្លៃណាស់ហើយជាអាយុជីវិតរបស់យើងទាំងអស់គ្នា ដូចនេះសូមបងប្អូនទាំងអស់បន្តចូលរួមថែរក្សានូវសន្តិភាពដោយមិនត្រូវជឿនូវការឃោសនាឲ្យទៅចូលរួមសកម្មភាពអ្វីដែលនាំឲ្យមានទោសនាទុក្ខលំបាកដល់ខ្លួន ក្រុមគ្រួសារ និងនាំមហន្តរាយដល់សង្គមជាតិឡើយ។

    អំណោយដែលផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនាឱកាសនោះរួមមាន៖
    ១.ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៦២១គ្រួសារ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ប៊ីចេង នំ ទឹកសុទ្ធ សារ៉ុង២ និងថវិការ២ម៉ឺនរៀល។
    ២.គ្រួសារដែលមានសមាជិកស្លាប់ដោយសារលង់ទឹកជំនន់ចំនួន៩នាក់ ក្នុង១គ្រួសារទទួលបានបានអង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ប៊ីចេង នំ ទឹកសុទ្ធ សារ៉ុង២ និងថវិការ៥២ម៉ឺនរៀល។

    ដោយឡែកក្នុងថ្ងៃដដែលនោះដែរ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏ បានចូលបច្ច័យចំនួន២លានរៀល ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោកស្រី ប៊ុត ស៊ីលន ជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដែលបានទទួលមរណភាពនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ៕

    អត្ថបទទាក់ទង